លោកស្រីយីង ឡាក់ធ្វើសក្ខីកម្មនៅមុខតុលាការធម្មនុញ
សារព័ត៌មាន Cambodia News/
ថៃ (០៦ ឧសភា ២០១៤) ៖ នៅថ្ងៃទី០៦ ខែឧសភា នេះ លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃ បង្ហាញខ្លួននៅមុខតុលាការធម្មនុញ ដោយចោទពាក់ព័ន្ធ និងការរំលោភអំណាចក្នុងការដឹកនាំ ករណីនេះ លោកស្រីអាចប្រឈមនឹងការបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី។
បណ្តឹងចោទលោកស្រីបំពានអំណាចនេះ ប្តឹងដោយក្រុមសមាជិកព្រឹទ្ធសភា ដែលពួកគេចោទថា ករណីផ្លាស់ប្តូរតួនាទី ប្រធានក្រុមសន្តិសុខជាតិ បន្ទាប់ពីលោកស្រីជាប់ឆ្នោតនៅឆ្នាំ២០១១ ជាការទទួលបានផល ចំណេញលើគណបក្សរបស់លោកស្រី។
ការធ្វើសក្ខីកម្មនៅថ្ងៃនេះគឺជា ចំណុចមួយកំពុងដាក់សម្ពាធលើលោក យីងឡាក់ អាចត្រូវបណ្តេញចេញពីតំណែង ខណៈវិ បត្តិនយោបាយនៅតែបន្តកើត មានហើយបាតុករនៅតែ បន្តប្រមូលផ្តុំនៅទីក្រុងបាងកកប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោកស្រី៕