រញ្ជូយដីកម្រិត៦រិតទ័រនៅភាគខាងជើងប្រទេសថៃ
សារព័ត៌មាន Cambodia News/
ថៃ (០៦ មេសា ២០១៤) ៖ មានហេតុការណ៍រញ្ជូយដីកម្រិត៦រិតទ័រនៅភាគជើងខេត្តជៀងរ៉ៃ ប្រទេសថៃកាលពីវេលាម៉ោង៦និង៨នាទីល្ងាច ថ្ងៃទី៥ ខែឧសភា មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការរងរបួសនិងបាត់ ជីវិតព្រមទាំងទ្រព្យសម្បត្តិនៅឡើយទេ ។
រញ្ជូនដីកើត ឡើងក្នុងជម្រៅ៧,៤គីឡូម៉ែត្រនៅស្រុកមេឡាវ ខេត្តជៀងរៃ ។ ពលរដ្ឋនៅតាមភាគខាងជើងដូចជាខេត្តជៀងរ៉ៃ ជៀងម៉ៃ ឡាំប៉ាង ក៏ទទួលរងនូវកម្រិតញាប់ញ័រផងដែរ ។
ពលរដ្ឋរស់នៅលើ អគារបាននាំគ្នារត់ចេញមកក្រៅនៅពេលដែលមានការកម្រើកញាប់ញ័រ ខ្លាំង ។ រញ្ជូយដីបណ្តាលឲ្យផ្ទះមួយចំនួនរងការខូចខាត ផ្លូវថ្នល់ ស្រុកជាច្រើនកន្លែងបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផង ដែរ ៕