ក្រសួង​​ព័ត៌​មាន​​ ថ្កោល​ទោស​​ ចំពោះ​​ការ​​គំរាម​កំហែង​​និង​​ប្រើអំ​ពើ​​ហិង្សា​​លើ​​អ្នក​​សារ​​ព័ត៌​មាន​​

សារព័ត៌មាន​​ Cambodia News​/

MoI-Logoភ្នំពេញ ​៖​ ក្រសួង​ព័​ត៌​មាន ថ្កោលទោស​ ​ចំពោះ ការគំរាម កំហែង​ និងប្រើ​អំពើ​ហិង្សា​ លើ​អ្នក​យក​ព័ត៌មាន​ជាតិ និង​អន្តរជាតិ នា​ពេល​ថ្មីៗ​នេះ ​ដែល​​បាន​ទទួល​រង​ការ ​វាយដំ​ និង​ជេរ​ប្រមាថ​ បាត់បង់​សម្ភារ​ ដូច​ជា​ ម៉ាស៊ីន​ថត ​ជាដើម។

ក្នុង​ សេចក្ដីថ្លែងការណ៍​របស់ក្រសួង​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៤​ ក្នុង​ហេតុការណ៍​តវ៉ា​មាន​បាតុករ​បាន​ធ្វើ​បា​តុ​ កម្ម​ទាមទារ​ពី​បំណងប្រាថ្នា​របស់​ខ្លួន ​ក្រសួង​ព័ត៌មាន​បាន​សង្កេត​ឃើញ​ថា មាន​អ្នក​សារ​ព័ត៌មាន​ជាតិ​ និង​អន្ដរជាតិ​ចូលរួម​យក​ ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណ​មតិ​ជាតិ​និង​អន្ដរជាតិ​បាន​យល់​ដឹង ​ហើយ​ក្នុង​នោះ​សកម្មភាព​របស់​អ្នក​សារព័ត៌​ មាន​ខ្លះ​បាន​ទទួល​រង​ការ​គំរាមកំហែង​ និង​អំពើ​ហិង្សា​ពី​ក្រុម​បាតុករ​ឬ​ជន​ខិល​ ខូច​មួយ​ចំនួន​ក៏​ដូច​ជា​ពី​សំណាក់​បុគ្គល​មាន​សមត្ថកិច្ច​មួយ​ចំនួន​ដែល​ ខ្វះ​វិន័យ​ផង​ដែរ​។​ សូប​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់ក្រសួង​ព័ត៌មានទាំង​ស្រុងខាង​ក្រោម​៖

 

 

103

 

 

 

Related Articles

Back to top button
Close
Close