ថៃបោះឆ្នោតសារជាថ្មី នៅថ្ងៃទី២០ ខែកក្កដា
សារព័ត៌មាន Cambodia News/
ថៃ (០២ មេសា ២០១៤) ៖ កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានកំណត់កាលបរិច្ឆេទជាក់លាក់មួយ ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី ដោយការបោះឆ្នោតជាថ្មីនេះ ធ្វើឡើងដូចជាការគ្រោងទុក គឺនៅថ្ងៃទី២០ខែកក្កដាដដែល។
គណៈកម្មាធិការរៀបចំការបោះឆ្នោត បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតនេះ នឹងធ្វើឡើងដោយមិនមាន ការធ្វើកំណែទម្រង់ជាតិជាមុនឡើយ ទោះបីជាក្រុមកំណែទម្រង់បែបប្រជាធិបតេយ្យប្រជាជន ទាមទារឱ្យមានការធ្វើកំណែទម្រង់ជាមុនក៏ដោយ។
មូលហេតុ ដែលមានការបោះឆ្នោតជាថ្មីនេះដើម្បីបញ្ចប់នូវបញ្ហាដែលបានកើតឡើងកន្លងមក ថៃក៏បានសម្រេចរៀបចំការបោះឆ្នោតជាថ្មី នៅថ្ងៃទី២០ខែកក្កដា បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី០២ខែកុម្ភៈ ត្រូវទទួលបរាជ័យដោយសារការរំខានរបស់ក្រុមប្រឆាំង៕