ស្ថាភាពនៅលើស្ពាននាគ កាន់តែតានតឹងខណៈប្រធាន អនុប្រធាន បក្សប្រឆាំងទៅដល់
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (០១ ឧសភាព ២០១៤) ៖ ភាពតានតឹង នៃការប្រឈម ដាក់គ្នារវាង កម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា បានកើនឡើងកាន់តែខ្លាំង គ្រា ដែលលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន ទៅដល់។
ដំណើរទៅដល់របស់ប្រធាន និងអនុប្រធានបក្សប្រឆាំង បានបង្កើនកម្លាំងចិត្តដល់ក្រុមអ្នកតវ៉ា ធ្វើឲ្យការតវ៉ារបស់ ពួកគេកាន់តែពុះកញ្ច្រោល និងឌឺដងយ៉ាងខ្លាំង ទៅកាន់ កម្លាំងសមត្ថកិច្ច ដែលកំពុងឈរការពារនៅទីនោះ។
ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ច បាននឹងបង្កើនកម្លាំងយ៉ាងខ្លាំងនៅទីធ្លា និងបរិវេណជុំវិញ ទីលានប្រជាធិបតេយ្យ ហើយក៏មិនទាន់មានការផ្ទុះ អំពើហិង្សាអ្វីនោះដែរ៕