ទារិកាអភ័ព្វ ត្រូវឪពុកយកទៅកប់ទាំងរស់
សារព័ត៌មាន Cambodia News/
ស្វាយរៀង (០១ ឧសភា ២០១៤)៖ ឪពុកចិត្តតិរច្ឆានយកកូនស្រី ដែលទើបតែកើតបាន១៥ម៉ោងទៅកប់ ទាំងរស់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់យាយជី និងព្រះសង្ឃនៅវត្តព្រៃឆ្លាក់នាំគ្នាកាយផ្នូរយកទារិកាមក សង្គ្រោះនៅមន្ទីរពេទ្យខេត្តទាន់ពេល។
ហេតុការណ៍ឪពុកកប់កូនទាំងរស់បានកើតឡើងកាល ពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ មេសា ២០១៤ នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ ជនអគតិកប់កូនស្រីទាំងរស់ឈ្មោះកង់ ធី ភេទប្រុស អាយុ២៩ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យអង្ករស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចចាប់ខ្លួនឪពុកមកផ្តន្ទាទោស។
តាមនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា មូលហេតុដែលជនសង្ស័យយកកូនទៅកប់ទាំងរស់ដោយសារតូចចិត្ត និងខឹងនឹងឪពុកក្មេកស្តីបន្ទោស និងរអ៊ូរទាំដដែលៗថា មិនចេះមើលថែពេលប្រពន្ធមានផ្ទៃពោះទើបកូនកើតមកឆែបមាត់៕