១៥នាក់ស្លាប់, ១៧នាក់រងរបួស ក្នុងការប៉ះទង្គិច ភាគខាងត្បូង ហ្វីលីពីន
សារព័ត៌មាន Cambodia News/
ហ្សាមបូនហ្គា (០១ ឧសភា ២០១៤) ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤នេះ ទីភ្នាក់ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយឲ្យដឹងថា យ៉ាង ហោចណាស់ មានសមាជិកក្រុមភេរវកម្ម នៃក្រុម អាបួ សាយយាហ្វ ចំនួន ១៥នាក់ និងទាហ៊ាន ម្នាក់ត្រូវបាន សម្លាប់ អំឡុងពេល វាយប្រហាររវាងក្រុម សកម្មប្រយុទ្ធ និងកងទ័ពក្នុងជួររដ្ឋាភិបាល នៅភាគខាង ត្បូងហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ។
ប្រភពពី អនុសេនីយ៍ឯកលោក រីយ៉ាន់ ឡាកូតា មន្រ្តីប្រតិបត្ដិការយោធាស៊ីវិល នៃកងពលតូចទី២ បាននិយាយថា ទាហានចំនួន ១៧ នាក់ និងក្រុមភេរវករ អាបួ សាយយាហ្វ ជាច្រើននាក់ បានរងរបួស នៅក្នុងអំឡុងពេលវាយ ប្រហារ ដែលមានរយៈពេល ៣ម៉ោង ក្នុងក្រុង ផាទីគុល ខេត្តស៊ូលូនោះ។
លោកបាននិយាយថា ទាហានម៉ារីន ហ្វីលីពីន បានធ្វើប្រតិបត្ដិការឈូសឆាយ នៅលើជំរុំទាហាននៅ ថ្ងៃចន្ទ ពេលនោះពួកគេជួបប្រទះ នឹងសមាជិកក្រុម អាប៊ូសាយយាស ដែលបានព្យាយាមការពារបរិភូមិ របស់ពួកគេ ដែលជាតំបន់ហ៊ុំព័ទ្ធ ដោយប្រទេសដទៃ។
លោកបានបន្ដទៀតថា ការប៉ះទង្គិចនេះបានចាប់ផ្ដើមនៅម៉ោងប្រហែលជា ៤ រសៀល ថ្ងៃអង្គារ ហើយភាគីក្រុម ឧទ្ទាមបានបើកការបាញ់ ប្រហារយ៉ាងសាហាវ ដែលជាការជំរុញឲ្យយោធា បើកដំណើរការវាយប្រហារ តបវិញ តាមអាកាស និង បាញ់ផ្លោងកាំភ្លើងធំជាដើម។ ហើយកងយោធាដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីព្យាបាល ៕ ប្រភព ទីភ្នាក់ព័ត៌មានចិន ស៊ិនហួ (ប្រែសម្រួល ៖ដើមអម្ពិល)