មេបក្សប្រឆាំងស្នើរឲ្យបើកទីលាន ប្រជាធិបតេយ្យ ឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (៣០ មេសា ២០១៤) ៖ បន្ទាប់ពី ត្រឡប់មកពីបរទេស កាលពីព្រឹកថ្ងៃទី៣០ ខែមេសា នេះ លោកលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានស្នើឲ្យបើកទីលាន ប្រជាធិបតេយ្យឡើងវិញ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ ក៏ដូចជាសកម្មជន សិទ្ធិមនុស្ស និងដីធ្លីបានជួបជុំគ្នា បញ្ចេញមតិនានា ដែលពួកគេចង់បង្ហាញដើម្បីឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយ។
ជាមួយគ្នា នោះដែរលោក សម រង្ស៊ី ក៏បានមានប្រសាសន៍ ទៅកាន់អ្នកគាំទ្រនៅក្បែរទីលាន ប្រជាធិបតេយ្យថា ទីលាន ប្រជាធិបតេយ្យ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ មកសម្តែងមតិដោយសន្តិវិធី ដូច្នេះត្រូវតែ បើកតែទីលានប្រជាធិបតេយ្យ៕