អភិបាលរាជធានីភ្នំពេញព្រមានធ្វើការបង្រ្កាបគណ្យបក្សនយោបាយណាដែលមិនគោរពតាមការណែនំា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មេសា ២០១៤) ៖ នៅក្នុងសាលប្រជុំសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ មេសានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានចាត់វិធានការបង្រ្កាប ប្រសិនបើគណបក្សនយោបាយ មិនគោរពតាមការណែនំារបស់អាជ្ញាធរក៏ដូចជា ក្រសួងមហាផ្ទៃ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាធានី-ខេត្ត ស្រុក-ខណ្ឌ។
លោក ប៉ា សុជាតិវង្ស បន្តថា អំឡុងពេលឃោសនាបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ឧសភា ២០១៤ខាងមុខនេះ ទីតំាងទីលានប្រជាធិបតេយ្យ មុខវត្តបុទុមវតី គឺមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំជួបជុំ និង ហែក្បួនឡើយ៕