អ្នកលេងFacebook មួយចំនួនធំនៅកម្ពុជាប្តូរ Profile ជារូបHackers
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មេសា ២០១៤) ៖ បន្ទាប់ពីក្រុមHackers អនាមិកកម្ពុជា បានចាប់ផ្តើមធ្វើប្រតិបត្តិការ ក្នុងការវាយប្រហារ និង ព្រមានលើប្រព័ន្ធវេបសាយរបស់ក្រសួងស្ថាប័ន រដ្ឋាភិបាលកម្ពុជា កាលពីកណ្តាលអធ្រាត្រថ្ងៃទី២៥ មេសានេះ អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកមួយចំនួន បានផ្លាស់ប្តូររូបភាពសម្គាល់ខ្លួន រឺហៅថា Profile ទៅជារូបមនុស្សពាក់មុខ ដែលតំណាងឲ្យ Anonymous ឬ Hackers ។
គួរបញ្ជាក់ថា បើតាមការបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់ Anonymous Cambodia បានសរសេរថា ពួកគេនឹងចាប់ផ្តើមនៅថ្ងៃស្អែក (នៅថ្ងៃទី២៥ មេសា) តើអ្នកណាខ្លះ នឹងចូលរួមជាមួយយើងនៅថ្ងៃស្អែក ពួកគេ នឹងធ្វើ១អាទិត្យពេញ៕