ក្រុម​Hackers​កម្ពុជា ​លួច​វេប​សាយក​ម្ម​វិធី​កំណែទ​ម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​​កម្ពុជា ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៥ មេសា ២០១៤) ៖ ក្រុម​Hackers រឺ Anonymous បាន​លួច​វេបសាយ​កម្មវិធី​កំណែ​ទម្រង់​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ហើយ​ កាល​ពី​យប់​មិញ​​​​​នេះ។ នៅក្នុង​ទំព័រហ្វេសប៊ុក​ដែល​​មានឈ្មោះថា  Anonymous Cambodia បាន​បង្ហោះសារ​នៅម៉ោង​ប្រមាណ​១២​យប់​ ឈានចូល​​ថ្ងៃទី២៥ ខែមេសា ​ថា ទិន្នន័យ​​​របស់​វេបសាយ​​​​​​​កម្មវិធី​​កំណែទម្រង់​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​​​សា​ធារ​ណៈ​ ​ដែល​​ត្រូវ​​បាន​លួច http://pfm.gov.kh/ ​។ ​សារនេះបាន​​ប្រាប់​​អោយ​​ដឹងក្រោយ​ពី ​Anonymous​ Cambodia បាន​ព្រមាន​​​​ដោយ​និយាយ​ថា ​”យើងនឹងលុប Data File ទាំងអស់​ដើម្បី​ជាការព្រមាន”។

Anonymous ​Cambodia ​បានសរសេរបន្តថា We are Anonymous. ពួក​ពុក​រលួយ​ខ្លាច​យើង​ ពួក​ស្មោះ​ត្រង់​គាំ​ទ្រ​យើង​ ពួក ​​អ្នក​​តស៊ូ​ចូល​​រួម​ ជា​មួយ​​យើង​ ​ពួក​​យើង​​មិន​​អភ័យ​​ទោស​ ​ពួក​យើង​មិន​បំភ្លេច​ចោល​ អ្នក​គួរតែ​រំពឹង​​នូវ​ការ​មក​ដល់​របស់​​​​​​​ពួក​យើង​​៕

20140425_Hacker 2

Related Articles

Back to top button
Close
Close