យីងឡាក់ ស្វាមគមន៍ ការបញ្ចប់តួនាទី នាយករដ្ឋមន្រ្តី
សារព័ត៌មាន Cambodia News/
-
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ។ ថៃ (២៣ មេសា ២០១៤) ៖ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃពុធ ទី២៣ ខែមេសា នេះ បានចុះផ្សាយឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ (ចាំផ្ទះ) បានថ្លែង បដិសេធ អំពីព័ត៌មានថា អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ (បងប្រុសបង្កើត) បានស្នើឲ្យលោកស្រី និង ក្រុម សមាជិកត្រកូល ស៊ីណាវ៉ាត់ លាឈប់ពីឆាកនយោបាយ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុង ជាប់គាំង។
លោកស្រី យីងឡាក់ បានសម្តែងការស្វាគមន៍ ចំពោះការបញ្ចប់តួនាទី ជានាយករដ្ឋមន្រ្តី ដើម្បីប្តួរមកនូវ សុខសន្តិភាព សម្រាប់ប្រទេសជាតិ បើប្រជាជនភាគច្រើនត្រូវការ ព្រោះលោកស្រី មិនក្រាញអំណាច នោះ ទេ ។
លើសពីនេះ លោកស្រី យីងឡាក់ អំពាវនាវទៅកាន់មេដឹកនាំក្រុមប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំ ដោយលោក ស៊ូថេប ថងស៊ូបាន កុំឲ្យរារាំងការបោះឆ្នោតអាណត្តិថ្មី ដែលជាកត្តានាំឲ្យប្រទេស ជាតិជាប់ គាំងនយោបាយអូសបន្លាយ ៕