អ្នកស្លាប់ឡើង ១២១នាក់ និងបាត់ខ្លួន ១៨១ ក្នុងករណីលិចនាវា Sewol
សារព័ត៌មាន Cambodia News/
កូរ៉េខាងត្បូង (២៣ មេសា ២០១៤) អាជ្ញាធរដែនសមុទ្ររបស់ កូរ៉េខាងត្បូង បានថ្លែងប្រាប់ព័ត៌មាន CNN ចេញផ្សាយនៅម៉ោង ០៨ និង ៤៣ នាទីយប់ ថ្ងៃទី ២២ ខែមេសា ថា អ្នកស្លាប់កើនឡើង ១២១នាក់ និងបាត់ខ្លួន ១៨១នាក់ នៅ ករណី លិចនាវា Sewol នៅដែនសមុទ្រកូរ៉េខាងត្បូង ខណៈដែលក្រុម ប្រតិបត្តិការជួយ សង្គ្រោះ កំពុង បន្ត នៅក្នុងនាវាដែលលិចនៅក្នុងទឹក ជម្រៅជាង ២០ ម៉ែត្រ អស់រយៈពេលមួយសប្តាហ៍មក ហើយ នេះបើតាមសម្តីអាជ្ញាធរ ឆ្មាំការពារដែនសមុទ្ររបស់កូរ៉េខាងត្បូង ៕