សុំប្រពន្ធ រួមរ័កមិនបានបែកគំនិតចាប់កូនស្រីបង្កើតរំលោភបានសម្រេច
សារព័ត៌មាន Cambodia News/
កំពង់ចាម (២៣ មេសា ២០១៤) ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រះធាតុ ស្រុកអូររាំងឪ បានឃាត់ជនសង្ស័យឈ្មោះ ឆយ ណាន ភេទបុ្រស អាយុ ៣៦ ឆ្នាំ នៅព្រឹកថ្ងៃទី ២១ មេសា ២០១៤ ដោយជាប់ចោទចាប់កូន ស្រីបង្កើតមិនគ្រប់ទឹកឈ្មោះ ណ.រ.ច.ន អាយុ ១៦ឆ្នាំរំលោភ សេពសន្ថវៈនៅលើផ្ទះរបស់ ខ្លួនរហូតបានសម្រេច។
នគរបាលស្រុក អូររាំងឪ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកបានទៅចូលរួមមង្គល ការគេនៅក្នុងភូមិ បានផឹកស្រា រហូតស្រវឹងធ្លាក់ភ្នែក ហើយនៅពេលយប់បាន ត្រឡប់មកផ្ទះវិញ បានសសៀរៗបំរុងទៅអីៗ ប្រពន្ធរបស់ខ្លួន តែមិនបាន លុះពេល យប់ស្ងាត់ក៏ឪពុករូបនេះ បានចាប់កូនស្រីមិនគ្រប់ទឹករំលោភសេពសន្ថ វៈរហូតបានសម្រេច តាមចំណងកាមតណ្ហា។
លុះមកដល់វេលាម៉ោង១១ ព្រឹកថ្ងៃទី ២១ មេសា ស្ត្រីជាម្តាយបានប្តឹងនគរបាលឲ្យចាប់បុរសជាប្តី បន្ទាប់ពីទទួលបាន បណ្តឹងនេះភ្លាម ក៏បានចាត់ឲ្យកម្លាំងប៉ុស្ត៏រដ្ឋបាល ឃុំព្រះធាតុ ចុះទៅកាន់ភូមិថ្មីកណ្តាល ឃុំព្រះធាតុដោយបាន ហៅបុរសជាប្តីមកប៉ុស្តិ៍។
ហើយបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភ កូនស្រីបង្កើតមិនគ្រប់ទឹក រំលោភសេពសន្ថវៈដោយពិតប្រាកដមែន នៅលើផ្ទះរបស់ខ្លួនដោយសារតែស្រវឹង ស្រាក្រោយពីត្រឡប់មកពីការអ្នកភូមិវិញ ។
ជនសង្ស័យឈ្មោះឆយ ណាន នាល្ងាចថ្ងៃទី ២១ មេសា កំពុងស្ថិតនៅអធិការដ្ឋាន នគរបាលស្រុកអូររាំងឪ ដោយកម្លាំងសមត្ថកិច្ចកំពុងតែរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត និងចាត់ការបន្តទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕