គណ​បក្ស​ប្រឆាំង​មិន​ទទួល​យក​នីតិ​វិធី​ គ.ជ.ប ​ក្រុម​ប្រឹក្សា ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (២១ មេសា ២០១៤) ៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន ប្រកាសថា មិន​ទទួលយក​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ទូទាំង​ប្រទេស​កម្ពុជា អាណ្ណត្តិ​ទី​២​នៅ​ថ្ងៃ​ទី​១៨​ឧសភា​ឆ្នាំ ២០១៤​ឡើយ​។

ការប្រកាស​បែប​នេះ​ត្រូវ​ធ្វើឡើង​នៅ​ទីស្តីការ​គណកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ ដែល​គជប​បាន​ហៅ​តំណាង​គ​ណបក្​ស​នយោបា​យ​ទាំងអស់​ណែនាំ​ពី​នីតិវិធី​នៃ​ ការឃោសនា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អណ្ណត្តិ​ទី​២​។  ខណៈ​ដែល​លោកគួ​យ ប៊ុន​រឿន​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​បែបនេះ លោក​អ៊ុក គឹម​ហាយ​   តំ​ណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ទទួល​យក​នីតិវិធី​របស់​គជប​៕

2014-04-21_Vote

Related Articles

Back to top button
Close
Close