អ្នកសារព័ត៌មាន ទូរទស្សន៍អប្សរា រងការជេរប្រមាថ ពីអ្នកភូមិបុរីកីឡា

សារព័ត៌មាន​ Cambodia News​/

197ភ្នំ​ពេញ​ (២១ មេសា ២០១៤) ៖ អ្នក​​​​​យក​ព័ត៌​​​​មាន​ របស់ស្ថានីយ៍​ទូរទស្សន៍អប្សរា កញ្ញាយ៉ុង ខេមរា ត្រូវបានក្រុមអ្នក​ភូមិបុរី​កីឡា​នាំគ្នា​ជេរ​ប្រមាថ ខណៈ​​​ពេល​​ដែលកំ​ពុង​យកព័ត៌មាន នៅ​ឯ​​សាលា​​​​ដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃបើកសវនាការអ្នកភូមិបុរីកីឡានៅថ្ងៃទី២១ មេសា​​​នេះ។

​យោង​តាម​​​ប្រភពព័ត៌មាន​ពី វិទ្យុក្នុង​ស្រុក ​​​បាន​ឲ្យ​ដឹង​​ថា បន្ទាប់​​​​​ពី​មាន​ការ​ដេញ​ជេរ​ប្រមាថ​ ពីសំណាក់​ក្រុមប្រជាពល​រដ្ឋ​អ្នកភូមិបុរីកីឡា ​ដែលកំពុង​​ឈររង់ចាំ​នៅ​​ខាង​ក្រៅ​សា​លា​​​​​ដំបូង បានធ្វើ​ឲ្យកញ្ញាយ៉ុង ខេមរា ​ដែលជាអ្នកយកព័ត៌​មាន​របស់ស្ថានីយ៍ទូរទស្សន៍​អប្សរា ​បាន​រត់​ចូល​​ក្នុង​សាលា​​ដំបូង​​​រាជ​​ធានី​​​ភ្នំពេញ ​ដើម្បី​សុំការ​អន្តរាគមន៍​។

គូរបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២១​មេសា​នេះ ប្រជា សហគមន៍​បុរី​កីឡា ​ប្រមាណជាង​៦០​នាក់​ បាន​លើកគ្នា​មក​តវ៉ា​ មុខ​តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ទាមទារ​ឱ្យតុលា​ការ ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​៕

Related Articles

Back to top button
Close
Close