គ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ​ស្លាប់​៣៨ ​របួស​៣០៦​នាក់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៨ មេសា ២០១៤) ៖ អ្នកនាំពាក្យ អគ្គស្នងការ នគរបាលជាតិ បា​នថ្លែ​ង​នៅ​ថ្ងៃ​ទី១​៧ ខែមេសា ឆ្នាំ២០១៤ ក្នុង​​គេ​ហ​ទំ​ព័​រ​រ​ប​ស់​អ​គ្គ​ស្ន​ង​កា​រន​គ​រ​បា​ល​ជា​តិថា គ្រោះ​​ថ្នាក់​​ចរាចរណ៏ទូទាំងប្រទេស​​​ រយះពេល៤ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ បាន​​បណ្ដាល​​ឲ្យ​​មាន​​អ្នក​​ស្លាប់៣៨នាក់ ​និង​រងរបួសធ្ងន់ស្រាល ៣០៦នាក់។

Traffic-accident-fpm-13-04.14លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការ នគរបាលជាតិបា​ន​ប​​ន្ត​ថា​ ​គ្រោះ​ថ្នា​ក់​ច​រាច​ររយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូ ឆ្នាំថ្មីប្រពៃណីជាតិ របស់ខ្មែរនេះ គ្រោះថ្នាក់​​ច​រា​ច​រ​ណ៏ ​បា​​នកើតមានចំនួន ១៤៨លើក កើនឡើងលើស ឆ្នាំ២០១៣ ចំនួន ៣២លើក។ តែ​ចំ​​នួ​ន​អ្ន​ក​ស្លា​ប់​ដោយ​សា​រ​គ្រោះ​ថ្នា​ក់​ច​រា​ចរណ៏ថយចុះ ពោលឆ្នាំ២០១៤នេះ អ្នក​ស្លា​ប់​មា​ន​ចំ​នួន ៣៨នាក់ ខណៈដែ​ល​ឆ្នាំ​២​០​១​៣​ មានរហូតដល់ ៤៩នាក់។

លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា គ្រោះថ្នា​ក់​បា​​ន​កើ​ត​មា​ន​ច្រើ​ន​នៅក្នុ​ងៈ​ខេ​ត្ត​បន្ទា​យ​មា​ន​ជ័យ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត និងខេត្តបាត់ដំបង។ ផ្លូវ​ដែ​ល​មា​​ន​គ្រោះ​ថ្នា​ក់​ច្រើ​នជាងគេ គឺលើកំណាត់ផ្លូវជាតិលេខ៥ លេខ៣ និងលេខ៧។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះ បានបន្តឲ្យដឹងថា គ្រោះ​​ថ្នាក់​​ចរាចរណ៏​ទាំង​នេះ ​ត្រូវ​បាន​​គេ​រក​ឃើញ​​ថា បណ្ដាល​​មក​ពី​ការ​បើក​បរ​មិន​​ប្រកាន់​​ស្ដាំ មិន​គោរព​​ច្បាប់​​ចរាចរណ៏ ស្រវឹង ក​ត្តា​យា​ន​​យន្ត និង​បើក​បើកប​រ ​ដោយ​មិន​ពាក់​​មួ​ក​​សុវត្ថិ​ភាព​ ​​និ​ង​មិនផ្តល់ភ្លើង សញ្ញាជាដើម៕

Related Articles

Back to top button
Close
Close