ភ្នំពេញ ​ចាប់​ផ្ដើម​ស្ងាត់​បណ្ដើរៗ ​

សារព័ត៌មាន​​ Cambodia News​/

មហាវិថីម៉ៅសេទុង (ជិតស្តុបលូទឹកស្អុយ)
មហាវិថីម៉ៅសេទុង (ជិតស្តុបលូទឹកស្អុយ)

ភ្នំពេញ​ (១២ មេសា ២០១៤) ៖ ចាប់តាំងពី​ថ្ងៃ​១១ ខែ​មេសា និង​នៅ​ថ្ងៃនេះ ផ្ទាល់​តែម្ដង ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ចំណាកស្រុក មក​បំពេញ​ការងារ និង​បន្ដ​សិក្សា នៅ​រាជធានី​ភ្នំពេញ​នោះ បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ ចាក​ចេញពី​ភ្នំពេញ ទៅ​ស្រុកកំណើត​របស់​ខ្លួន រៀងៗ​ខ្លួន​។​

​ដូច​ជា​ រៀងរាល់ ឆ្នាំ​ដែរ​ឲ្យតែ​មុន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឈាន​មកដល់​នោះ ប្រជាពលរដ្ឋ​ចំណាកស្រុក តែងតែ​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​ក្រុមគ្រួសារ ធ្វើ​ចង្ហាន់​ទៅ​វត្ដ និង​រៀបចំ​ដំណើរ​កម្សាន្ដ ទៅ​រមណីដ្ឋាន​មួយ ដែល​ពួកគេ​មាន​គម្រោង ថា​នឹង​ទៅ​។

​ ចំណែក​នៅ​តាម​ក្រសួង​-​ស្ថាប័ន ទាំង​រដ្ឋ និង​ឯកជន​នានា បាន​នឹង​កំពុង​ផ្អាក ដំណើរ​ការងារ​របស់​ខ្លួន ជា​បណ្ដើរៗ​ហើយ​ដែរ ព្រោះ​តែ​ជិត​ដល់ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ដែល​ត្រូវ​អនុ​ញ្ញាត្ដ​ឲ្យ​បុគ្គលិក​ឈប់សម្រាក​។ ដូច្នេះ នៅ​រាជធានី​ភ្នំពេញ ដែល​ធ្លាប់តែ មាន​មនុស្ស​អ៊ូអរ​នោះ ហាក់​ចាប់ផ្ដើម​ស្ងាត់​បណ្ដើរៗ​ហើយ​៕

Related Articles

Back to top button
Close
Close