ក្រុម​​ហ៊ុន​​ស៊ីន​​ទ្រី​ ​ផ្អាក់​​ប្រមូល​​សំរាម ​​​រយៈ​​ពេល​​ ៥​​ថ្ងៃ​​

សារព័ត៌មាន​​ Cambodia News/

sentry-company-2013-09-30ភ្នំ​ពេញ​ (១២ មេសា ២០១៤) ៖ យោង​តាម​សេចក្ដី​ជូន ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា បានឲ្យដឹង ដោយយោង​តាម​អនុ ក្រឹត្យ​ លេខ​៤៨៧ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៤ គឺ​អនុ​ញ្ញាត្ដ​ឲ្យ​មន្ដ្រីរាជការ ន​យោ​ជិត កម្មករ​-​កម្ម​ការ​នី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឈប់សំរាក ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ចំនួន​០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៤​។

សេចក្ដី​ជូន ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងប​ន្ដ ថា កម្មករ​-​កម្ម​ការ​នី របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ក៏​ត្រូវបាន អនុ​ញ្ញាត្ដ​ឲ្យ​ឈប់សំរាក រយៈពេល​០៣​ថ្ងៃ​ដែរ ដើម្បី​បាន​ទៅ ចូលរួម​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ ដូច្នេះ ការផ្ដល់សេវា ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ នឹង​មិន​បាន​ពេញលេញ ដូច​ថ្ងៃ​ធម្មតា​ចំនួន​០៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤ ដោយសារតែ​កម្មករ​-​កម្ម​ការ​នី របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវបាន​អនុ​ញ្ញាត្ដ​ឲ្យ​ឈប់សំរាក​។

​ ក្នុង​រយៈពេល​ថ្ងៃ​០៥ ដែល​ការប្រមូល​សំរាម មិន​ពេញលេញ​នេះ សាលា​រាជធានី​ភ្នំពេញ អំពាវនាវ ឲ្យ​ពលរដ្ឋ​ទាំងអស់ វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឲ្យបាន ត្រឹមត្រូវ ចៀសវាង បញ្ចេញ​សំរាម មក​តាម​ទីសាធារណៈ ដែល​អាច ធ្វើឲ្យប៉ះពាល់ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ អនាម័យ សោភ័ណភាព និង​បរិស្ថាន​ទីក្រុង​។

​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់ ថា ការផ្ដល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម នឹង​ដំណើរការ ជា​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៤៕​

Related Articles

Back to top button
Close
Close