បាញ់សម្លាប់ម្ចាស់ហាង ព្រោះកុម្ម៉ង់តែទឹកដោះគោ ផឹកអត់មាន
សារព័ត៌មាន Cambodia News
ចិន (១១ មេសា ២០១៤) ៖ មន្ត្រីប៉ូលិសម្នាក់ នៅក្នុងទីក្រុង Guigang ខេត្ត Guangxi ប្រទេសចិន ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធធនាគារ អស់មួយជីវិត ដោសារតែបានបាញ់សម្លាប់ ម្ចាស់ភោជនីយដ្ឋានម្នាក់។
ជនសង្ស័យខាងលើមាន ឈ្មោះ Hu Ping អាយុ៣៣ឆ្នាំ ត្រូវបានជាប់ពន្ធធនាគារ អស់មួយជីវិត ដោយសារតែទាញកាំភ្លើង បាញ់សម្លាប់ស្រ្តីមានផ្ទៃពោះម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋាន ព្រោះតែនាងមិនមានតែទឹកដោះគោ លក់ឲ្យជនសង្ស័យ តាមតម្រូវការ។
ហេតុការណ៍នេះ បានកើតឡើង នៅពេលជនសង្ស័យស្រវឹង ហើយចូលទៅក្នុងភោជនីយដ្ឋាន ដោយបានកុម្ម៉ង់តែទឹកដោះគោ ពីជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានប្រាប់ថា មិនមាននោះទេ ស្រាប់តែជនសង្ស័យ ទាញកាំភ្លើង បាញ់ទៅលើស្រ្តីរងគ្រោះ កំពុងមានផ្ទៃពោះ និងប្តីរបស់នាងតែម្តង។
ក្រោយពីមានហេតុការណ៍ នេះកើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីពេទ្យ ដោយស្រ្តីរងគ្រោះបានស្លាប់ និងប្តីបានរងរបួសធ្ងន់ ហើយជនសង្ស័យត្រូវបាន កាត់ឲ្យជាប់ទោសអស់មួយជីវិត៕