ទីក្រុងបាំងកក ក្លាយជាភូមិតវ៉ារបស់បាតុករប្រឆាំងរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/
ថៃ (១០ មេសា ២០១៤) ៖ សួនឧស្យាន កំសាន្ត ដ៏ធំជាងគេបំផុត របស់ ប្រទេស ថៃ បាន ក្លាយជាផ្ទះ បណ្ដោះអាសន្ន របស់ អ្នកគាំទ្រ ជាង មួយម៉ឺន នាក់ នៃចលនា មួយ ដែលកំពុង ព្យាយាម អស់ រយៈពេល ជាង ៥ ខែ មកហើយ ក្នុង ការទំលាក់ លោកស្រី នាយករដ្ឋមន្ត្រី ចាំផ្ទះ យីងឡាក់ស៊ីណាវ៉ាត់Yingluck Shinawatra. ចេញពីដំណែង ។ ជាមួយ គ្នានោះ ពួកគេក៏ ចង់កំចាត់ អតីតនាយករដ្ឋមន្ត្រី តាក់ស៊ីនស៊ីណាវ៉ាត់ Thaksin Shinawatra.ដែលជា បងប្រុសដ៏មានឥទ្ធិពលរបស់លោកស្រីចេញពីប្រទេសផងដែរ។
លោក តាវ៉ន សេនៀម មេដឹកនាំម្នាក់ ក្នុងចំណោម អ្នកដឹកនាំធ្វើការតវ៉ា បាននិយាយថា៖ ពួកគេ ចង់ឲ្យលោកស្រី យីងឡាក់ចុះចេញពីដំណែងពួកគេទាំង អស់គ្នាមកពីតំបន់ ផ្សេងៗគ្នា ប៉ុន្តែពួកគេ មកបោះជំរុំ ស្នាក់នៅទីនេះជាមួយគ្នា។
បន្ទាប់ពីពួកគេនាំគ្នាបិទច្រកផ្លូវបំបែក និងប៉ុនប៉ង បិទ អាគារ មួយចំនួន របស់ រដ្ឋាភិបាលរួចមក ពួកអ្នកតវ៉ាបាន នាំគ្នាបោះជំរុំ និងចតរថយន្ត ពាសពេញ សួនកំសាន្ត ឡាំពីនី Lumpini ក្នុងស្រុកពាណិជ្ជកម្ម តាំងពីខែមិនាមកម្ល៉េះ ។
សូមបញ្ជាក់ថា បើទោះជា ពួកអ្នកតវ៉ាទាំងនោះខំប្រឹង ស្រែកតវ៉ា និងអង្គុយពេញផ្លូវនៅ ការិយាល័យ រដ្ឋា ភិបាល និង អុកលុក រំខាន ដល់ ការបោះឆ្នោត កាលពី ថ្ងៃទី២ ខែកុម្ភៈ យ៉ាងណា ក៏ ដោយ ក៏ ពួកគេមិនអាច ទំលាក់ លោកស្រី នាយករដ្ឋមន្ត្រី ថៃ យីងឡាក់ បានដែរ៕ ដោយៈ សុផាភីនរ៉ា