គ្រោះថ្នាក់ចរាចរនៅថៃ សម្លាប់មនុស្សអស់ ១០ និងរបួស ១៨នាក់
សារព័ត៌មាន Cambodia News/
បាងកក (០៨ មេសា ២០១៤) ៖ កាលពីព្រឹកមិញនេះ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅភាគឦសានបណ្តាល ឲ្យ មានមនុស្សចំនួន ១០នាក់ បានបាត់បង់ជីវិត និង១៨នាក់ ផ្សេងទៀតរងរបួស ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ថា បើតាមប្រសាសន៍ របស់លោក Winai Nakorhkwang នាយរងនគរបាល Wang Saphungដែលបានដកស្រង់សម្តី បានដោយកាសែត បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅវេលាម៉ោង១និង៣០នាទី យប់រំលងចូលថ្ងៃទី០៧ (ម៉ោងនៅក្នុងតំបន់) ។
លោក Winai បានបន្តថា អ្នករងរបួសត្រូវ បានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ មនុស្សចំនួន០៩នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង០១នាក់ទៀតស្លាប់ នៅពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា រថយន្តធុនធំបាន ដឹកអ្នកដំណើរចំនួន ៣០នាក់ ដោយសារតៃកុងឡាន ខ្វះការប្រុងប្រយ័ត្ន បានបើកធ្លាក់ផ្លូវ បណ្តាលមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ។ រថយន្តនោះត្រូវបាន គេដឹងថា ចេញពីភាគ ខាងជើង ខេត្ត Sukhothai មកកាន់ភាគឦសាន ខេត្ត Nong Khai ៕