កងកម្លាំងស៊ីរីវាយឆ្មក់ សម្លាប់ក្រុមបះបោរ២០នាក់

សារព័ត៌មាន​​ Cambodia News/

ស៊ីរី (០៨ មេសា ២០១៤) ៖ ជនបះបោរ យ៉ាងហោចណាស់២០នាក់ ត្រូវសម្លាប់កាលថ្ងៃចន្ទ ដោយកងកម្លាំងប្រទេស ស៊ីរី ក្នុងតំបន់ភាគខាង ជើង ទីក្រុង ដាម៉ាស់។ ក្នុងហេតុការណ៍ វាយប្រហារនេះ កងកម្លាំងប្រទេស ស៊ីរី បានសម្លាប់ក្រុមភេវរករចំនួន២០នាក់ និង វាយ គ្រប់គ្រងលើទីក្រុង ឧស្សាហកម្មAdra ដែលស្ថិតនៅភាគខាងជើងទីក្រុង ដាម៉ាស់ ខណៈដែលពួកគេ កំពុងភៀស ខ្លួនទៅកាន់តំបន់ជាយក្រុងដាម៉ាស់។

CH-00357ការវាយឆ្មកនេះ ជាជោគជ័យចុងក្រោយបំផុតក្នុងប្រតិបត្តិការរបស់កងទ័ពស៊ីរី ស្របពេល ដែលក្រុមបះបោរ ១០នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ។ ជាមួយគ្នានេះដែរ ទូរទស្សន៍ Al-Mayadeen បាននិយាយថា កង កម្លាំងរបស់ប៉ូលិស ក៏បានវាយប្រហារក្រុមសកម្មជនផ្សេងទៀត ដែលស្ថិតនៅក្នុងទីក្រុង Ein Al-Hasan និងទីក្រុង Al-Saen ភាគខាងលិចនៃទីក្រុង  ហូមស៍ ដែលបាន សម្លាប់មនុស្ស ២០នាក់ផងដែរ។

ប្រភពដដែលបានឲ្យដឹងថា ក្នុងប្រតិបត្តិការវាយប្រហារទៅលើក្រុមបះបោរ ចំនួនអ្នកស្លាប់បានកើនឡើងរហូត ដល់ ៦៣ នាក់ ក្នុងតំបន់ Jouret Al-Shaiah ក្នុងទីក្រុង ហូមស៍ ដោយក្នុងនោះក៏មានមេបញ្ជាការរបស់ក្រុមបះបោរ ផងដែរ។

គួរបញ្ជាក់ថារហូតមកទល់ពេលនេះ មនុស្សជាង១៥០ពាន់នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់លាន នាក់ផ្សេងទៀត បានជម្លៀសចេញ ចាប់តាំងពីក្រុមប្រឆាំងចាប់ផ្តើមធ្វើបាតុកម្មក្នុងឆ្នាំ២០១១កន្លងទៅនេះ ដោយក្រោយ មកការធ្វើ បាតុកម្ម នេះបានក្លាយជា សង្គ្រាមរវាងកងកម្លាំងរបស់រដ្ឋាភិបាល ស៊ីរី និងក្រុមបះបោរ ៕

Related Articles

Back to top button
Close
Close