ជីជី ​ចង់​ធ្វើ​ជា​អ្នក​ព្យាបាល​របួស​បេះ​ដូង ​វីជេ​ រតនា​

សារព័ត៌មាន​​​ Cambodia News/

10176226_596597570432125_1794355303_nភ្នំ​ពេញ​ (០៣ មេសា ២០១៤) ៖ មួយ​រយៈពេល ចុងក្រោយនេះ បុរសអភ័ព្វស្នេហ៍ ឌីជេ រតនា  និង​ កញ្ញា ជីជី ដែល​ជា​ដែគួរ ពិធី​ការិនី ក្នុង​កម្ម​វិធី​ “រាត្រីកម្សាន្ត ​បានសម្ញែងភាពស្និទ្ធស្នាល ជាមួយ កាន់តែខ្លាំង លើស​ពី​ការ​រាប់​អាន បែបមិត្តភក្តិធម្មតាទៅទៀត។

ជាការពិត កន្លងមកធ្លាប់មាន ព័ត៌មាន​ ថា តារាប្រុសស្រីមួយគូនេះ បាន​លួច​លាក់​បង្កាត់​ភ្លើង​ស្នេហ៍ឆេះ យ៉ាងសន្ធោសន្ធៅ រោលរាល ពេញ​បេះដូង ក្រោយពី ឌីជេ រតនា បាន​ចែក​ផ្លូវ​ស្នេហ៍​បែក​បាក់ ជាមួយអតីតមិត្តស្រី ជាអ្នកសិល្បៈ ដូចគ្នា គឺ កញ្ញា សន នាងផល្លីកា។

ជាក់ស្តែង នៅ​ក្នុង​រូបភាព​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ គេ​ឃើញ​វីជេ​អភ័ព្វ​ស្នេហ៍​រូប​នេះ ឱប​កញ្ញា ពេជ្រ សូលីដា ហៅ​ជីជី ពេញ​ដៃ ថែម​​ទាំង​យក​ច្រមុះ​ទៅ​ថែម​ថ្ពាល់​ស្រី​ស្អាត​រូប​នេះ​ផង។ ឯ​សាមី​ខ្លួន​ខាង​ស្រី វិញ​បាន​ត្រឹម​បើក​ភ្នែក​ព្រឹម និង​ធ្វើ​មាត់​ញញឹម​មក​កាមេរ៉ា​តែ​ប៉ុណ្ណោះ។

បញ្ហា​នេះ ជីជី បាន​បដិសេធ​ចំពោះ​ការ​សង្ស័យ​ដែល​ថា កញ្ញា និង​ដៃគូ​ពិធីករ​រួម​កម្មវិធី រួម​ទ្រនំ លោក វីជេ រតនា កំពុង​កសាង​ចំណង​ស្នេហ៍ ឬ​ក៏​ថា​កញ្ញា ជា​អ្នក​ស្អំ​បេះដូង​ខាង​ប្រុស ដែល​កំពុង​របួស​បេះដូង​នោះ។ ចំ​ពោះ​រឿង​រូប​ថត​ហ្នុង​ គឺគ្រាន់​តែ​មិត្តភ័ក្ដិ​ថត​រូប​ជាមួយ​គ្នា​ធម្មតា​ទេ៕ ​

312

Related Articles

Back to top button
Close
Close