ថៃ ​បាន​ធ្វើកា​រ ​បោះ​ឆ្នោត​ ព្រឹទ្ធសភា

សារព័ត៌មាន​​ Cambodia News/

បាងកក (៣១ មិនា ២០១៤) ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួនៅថ្ងៃអាទិត្យ ទី៣០ ខែ​មីនា​បា​ន​ចេ​ញ​ផ្សាយថា ការ បោះឆ្នោតព្រឹទ្ធសភា របស់ថៃបានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ដោយ​គ្មាន​កា​រ​រំខាន ពី ក្រុម បាតុ​ករ​ដែលប្រឆាំងនឹងរដ្ឋាភិបាល នៅ ឡើយទេ។ ការ​បោះ​ឆ្នោ​ត​បា​ន​ចាប់​ផ្តើ​ម​នៅម៉ោង៨ព្រឹក ម៉ោង​ក្នុង​ស្រុកនៅស្ថានីយ៍បោះឆ្នោត ទាំងអស់នៅក្នុង ខេត្តចំនួន ៧៧ ទូទាំង​ប្រទេ​ស​រួ​ម​ទាំ​ង​រា​ជ​​ធានីបាងកក ហើយត្រូវបានកំណត់ ដើ​ម្បី​ប​ញ្ចប់​កា​រ​បោះ​ឆ្នោ​ត​នៅ​ម៉ោង​ ​៣​រសៀល ។

chanroth014-mar-251ការបោះឆ្នោតនេះត្រូវបានគេរំពឹងថា នឹងបំពេញអាសនៈនៃព្រឹទ្ធសភាចាស់ ដែល​មាន​រ​យៈ​ពេ​ល​​ ប្រាំមួយឆ្នាំនោះ នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្​ងៃច័ន្ទ។ ព្រឹទ្ធ​ស​ភា​ដែល​មានចំនួន១៥០ អាសនៈ​ដោយ​មា​ន​សមាជិកព្រឹទ្ធសភាជាប់ឆ្នោតពី ខេត្តទាំង៧៧ និងអាសនៈ ដែល​នៅ​ស​ល់​ត្រូ​វ​តែង​​តាំ​ង។

សមាជិកនៃគណៈកម្មាធិការបោះឆ្នោតលោក Somchai Srisuthiyakorn បានមានប្រសាសន៍ថា ការរាប់សន្លឹក ឆ្នោតនៅស្ថានីយ៍បោះឆ្នោតទាំងអស់ ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ចប់នៅ ម៉ោង៨ ល្ងាច ។

លោកបានជំរុញឲ្យអ្នកមានសិទ្ធិបោះឆ្នោត ទាំងអស់ចូលរួមបោះឆ្នោតទាំងអស់គ្នា ។ ជំនួ​យ​កា​រ ​ប្រធានប៉ូលិសជាតិ Aree Onchit បានមានប្រសាសន៍ថា មន្រ្តីប៉ូលីសប្រហែល ១០០,០០០ នាក់ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខនៅកន្លែង បោះឆ្នោតទាំងអស់ទូទាំងប្រទេស ៕

Related Articles

Back to top button
Close
Close