នាយក​រដ្ឋ​មន្ត្​រី ហ៊ុន ​សែន ​ជំរុញ​ឲ្យ​មន្ត្​រីថ្នាក់​ក្រោម​ពង្រឹង​ជំនាញដល់ក​សិករ​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ (២៨ មិនា ២០១៤) ៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៣ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្របាញ់ និង​នេសាទ​នៅ​ព្រឹក​ថ្ងៃទី២៨ ខែមិនា នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន ​​ជំរុញ​ដល់​មន្ត្រី​របស់​ថ្នាក់ក្រោម ពិសេស​ក្រសួង​កសិកម្ម ឲ្យ​ពង្រឹង​សមត្ថ​ភាព​​ជំ​​នាញ​ដល់​កសិករ ដើម្បី​ធានា​នូវ​កសិផល​មាន​កម្រិត​ស្តង់ដារ ដើម្បី​មាន​លទ្ធភាព​ប្រកួតប្រជែង​ នៅ​ទីផ្សារ​អន្តរជាតិ​​។

M-hunsen-convension-140328--sreynoch--2014-03-28
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និ​បាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកនេះ។

​ក្នុង​ពិធី​នោះ ​លោក​នាយករដ្ឋមន្ត្រី​ក៏បាន បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក ពង្រឹងសមត្ថភាព​ជំនាញ​កសិករ ឲ្យបាន​ប្រសើរ​ជាង​បច្ចុប្បន្ន ដើម្បី​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការនាំយក​កសិផល​ទាំងនោះ ទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។

​មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​អង្ក​ការ​កសិកម្ម​មួយ ហៅ​កាត់​ថា សេ​ដាក លោក ហ៊ីម ខ​ទៀត មានប្រសាសន៍​ថា ​គ្រាន់តែ​ការជំរុញ​បែបនេះ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​បច្ចុប្បន្ន​ប្រជា​កសិករ​នៅ​ជួប​និង​បញ្ហា​ជាច្រើន​ ទាក់ទង​នឹង​ការធ្វើ​កសិកម្ម ជា​ពិសេស​ពួកគាត់​មិនទាន់​មាន​ជំនាញ​ច្បាស់លាស់​នៅឡើយ។

​បច្ចុប្បន្ន​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ជាង ១០​លាន​នាក់ មាន​ប្រមាណ​ពី ៨០​ទៅ​៨៥​ភាគរយ ជា​កសិករ​ប្រកប​របរ​កសិកម្ម​។ តែ​របាយ ការណ៍​អង្គការ​សេ​ដាក ដែល​ធ្វើ​លើ​ការ​លើ​វិស័យ​កសិកម្ម​ធ្លាប់​លើកឡើងថា ឧបសគ្គ​នៃ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅពេល​បច្ចុប្បន្ន​គឺ កសិករ​មិន​សូវ​មាន​ជំនាញ ខ្វះ​ការ​ចងក្រង​សមាគម​កសិករ ខ្វះ​ដើមទុន កសិផល​លក់​បាន​តម្លៃ​ទាប​ជា​ដើម​៕​

Related Articles

Back to top button
Close
Close