ក្រុម​បាតុករ​ថៃ​នៅ​តែ​បន្ដ​ការ​ដើរ​ហែ​ក្បូន​សុំ​ការ​គាំទ្រ​

សារព័ត៌មាន​​ Cambodia News/

20140326_Thaiថៃ (២៧ មិនា ២០១៤) ៖ នៅ​ថ្ងៃ​ទី​២៧ ​ខែ​មីនា​នេះ ​គឺជា​ថ្ងៃ​ទី​បី ហើយ​ដែល​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដើរ​ដង្ហែ​ក្បួន​ដើម្បី​សុំ​ការគាំទ្រ​ពី​មហាជន និង​សុំ​ឱ្យ​ប្រជាជន​ចូលរួម​ឱ្យបាន​ច្រើន​កុះករ​ក្នុង​សកម្មភាព​ប្រមូលផ្ដុំ​ជាថ្មី​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​។

ទិសដៅ​នៃ​ការដើរ​ហែ​ក្បូន​នេះ​ចាប់ផ្ដើម​​នៅ​ទីតាំង​ដដែល​គឺ​សួន លុម​ភី​នី នៅ​ម៉ោង​ ​៩​​និង​ ​៣០​នាទី​ព្រឹក ក្បួន​បាតុករ​ចាប់ផ្ដើម​ធ្វើ​ដំណើ​រ​ចេញ​នៅ​តាម​ដង​វិថី​នានា​ក្នុង​ទីក្រុង​បាងកក​ដែល​មាន​ចម្ងាយ​សរុប​ជាង​៧​គីឡូម៉ែត្រ​។

សូមបញ្ជាក់​ថា នៅក្នុង​ការដឹកនាំ​ក្បួន​ក្នុង​ទីក្រុង​បាងកក​ដឹកនាំ​ដោយ​លោក​ស៊ូ ​ថេប​ដដែល​។ លោក​ស៊ូ​ថេប​បាន​បញ្ជាក់​ដែរ​ថា ការជួបជុំ​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍ គឺ​ដើម្បី​ធ្វើកំណែទម្រង់​នៅ​មុន​ពេល​រៀបចំ​ការបោះឆ្នោត​ជា​ថ្មី បន្ទាប់​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០២​​កុម្ភៈ ត្រូវ​ទុកជា​មោឃៈ​៕

Related Articles

Back to top button
Close
Close