ក្រុម​សក​ម្ម​ជន​ដី​ធ្លី​ ប្រមូល​ម្តុំ​គ្នា​តវ៉ា​នៅ​មុខ​ទី​ស្នាក់​ការ​សហគ​មន៍​អ៊ឺ​រ៉ុប​

សារព័ត៌មាន​​ Cambodia News/

bkk-2014-03-27ភ្នំ​ពេញ (២៧ មិនា ២០១៤) ៖ មកដល់វេលា​ម៉ោង​​៩ព្រឹក​​ ថ្ងៃទី២៧ ខែមិនា នេះ តំណាង​សហគមន៍​​អ៊ឺរ៉ុប បាន​ចេញ​​មក​ទទួល​​ញត្តិ​​ហើយ ​ហើ​​យ​​ក្រុមតវ៉ា(​​​សកម្មជនបឹងកក់ ថ្មគោល និង​បុរីកីឡា) នឹង​​​ធ្វើ​​ដំណើរ​​ទៅ​​ជួប​ជុំគ្នា​​នៅ​​វត្ត​​សាម​គ្គី​រង្សី​​ សង្កាត់​​ស្ទឹង​មាន​ជ័យ​​ បន្តទៀត​ ។

ក្រុម​សកម្មជនបឹងកក់ ថ្មគោល និង​បុរីកីឡា​​ ប្រមាណ​​៤០​នាក់ បាន​នាំគ្នា​​ទៅ​​ប្រមូល​​ផ្តុំ​​​​​ស្រែក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​​សហគមន៍អឺុរ៉ុប​​ ស្ថិត​នៅ​​តាម​មហាវិថី​ព្រះ​នរោត្តម សង្កាត់​​ចតុមុខ ខណ្ឌ​ដូ​នពេញ កាល​ពី​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​​២៧ មីនា ។

បើតាមសេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹងថា ការ​ដែល​​ក្រុម​សកម្ម​ជន​ខាង​លើ​ប្រមូលផ្តុំ​គ្នា​ស្រែក​​តវ៉ា បំណងសុំ​​ឱ្យ​​សហគមន៍អឺុរ៉ុប​​ជួយ​​អន្តរាគមន៍ទៅ​​​រាជ​​រដ្ឋា​ភិ​បាល​​​​​​​ ពន្លឿន​​​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លីនៅបឹងកក់​ចំនួន​​៣៧គ្រួសារ​​ និង​ឱ្យមា​នការ​ដោះ​​លែង​​ មនុស្ស២១នាក់​ផ្សេងទៀត ដែល​សមត្ថ​កិច្ច​ចាប់ខ្លួនអំឡុងពេល​បាតុក​ម្មកាលពីដើម​ខែ​មករា​កន្លង​មក​នេះ ​៕

 

Related Articles

Back to top button
Close
Close