វិធីបង្ការហានិភ័យមហារីកសុដន់ពីអាវទ្រនាប់
សារព័ត៌មាន Cambodia News/
សុខភាព (២៦ មិនា ២០១៤)៖ លទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា ស្ត្រីបើចង់បញ្ចៀសហានិភ័យកើតមហារីកសុដន់គួរពាក់អាវ ទ្រនាប់តិចបំផុតតាមដែលអាចធ្វើបាន , ដោយប្រឹងប្រែងធានាថាពាក់វាក្រោម ១២ ម៉ោង ក្នុង ១ ថ្ងៃ ។
ប្រសិនចាំបាច់ត្រូវពាក់អាវទ្រនាប់ ចូរអ្នកពាក់វាកាន់តែតិចកាន់តែល្អ ។ ក្នុងលំហដោយឡែកដូចជានៅផ្ទះ , ក្នុងបន្ទប់គេងនោះគួរដោះវាចេញ ។ មិនពាក់អាវទ្រនាប់ពេលគេង , ចៀសវាងពាក់អាវទ្រនាប់មាន gong រឹង ឬឧបករណ៍បង្កើតរូបរាងណាផ្សេង , មិនពាក់អាវទ្រនាប់មានទំហំតូចពេក ។
ក្នុងពេល មករដូវ ទំហំសុដន់ច្រើនមានការប្រែប្រួលបន្តិច ល្អបំផុតចូរអ្នកទិញអាវមួយចំនួនសម្រាប់ពាក់ក្នុងពេលនេះជំនួសឲ្យ ប្រើទំហំតែមួយគត់ ។ ចូរច្របាច់ម៉ាស្សាសុដន់រាល់ថ្ងៃ ។ រឿងនេះនឹងជួយបង្កើនលទ្ធភាពសកម្មភាពរបស់ប្រព័ន្ធឈាមស , ជួយកម្ចាត់ជាតិពុល ក្នុងជាលិកាខ្លាញ់នៅសុដន់ ៕