បុរស​ឥណ្ឌា យក​ទី​បញ្ចុះសព បុរាណ មក​ធ្វើជា​ភោជនីយដ្ឋាន

សារព័ត៌មាន​ Cambodia News/

ឥណ្ឌា​ (២៦ មិនា ២០១៤) ៖​ បរិយាកាស ភោជនីយដ្ឋាន​ខ្លះ​គឺមាន​ភាពស្ងាត់ជ្រងំ​គ្មាន​ភ្ញៀវ​ចេញចូល​ទេ ប៉ុន្តែ​ម្ចាស់​ភោជនីយដ្ឋាន​ឥណ្ឌា​មួយរូប​អះអាងថា មុខរបរ​របស់គាត់​មានការ​រីកចម្រើន ចាប់តាំងពី​ការបើក​អាហារ​ដ្ឋា​ន​របស់គាត់​នៅលើ​ទីតាំង​បញ្ចុះសព​បុរាណ​មួយ​។

ren-24តាម ​ប្រភពព័ត៌មាន​របស់ Daily Mail បាន​ចុះផ្សាយ​ថា ជំនួស​ឲ្យ​ការរុះរើ​ទី​បញ្ចុះសព​នេះ​ដើម្បី​សាងសង់ ភោជនីយដ្ឋាន​របស់គាត់ ម្ចាស់​ភោជនីយដ្ឋាន​ឈ្មោះ គ្រី​សណាន គូ​តទី (Krishnan Kutti) រូបនេះ បាន រក្សាទុក​ក្តារ​មឈូស និង​ដាក់​តុ​ក្បែរ​ក្តារ​មឈូស​ទាំងនោះ​នៅ​ភោជនីយដ្ឋាន​ឈ្មោះ New Lucky របស់គាត់​នៅ ក្នុង​ទីក្រុង​អា​ម៉ា​ដា​បាត (Ahmadabad) ទៀតផង​។

លោក ​គូ​តទី​បាន ឲ្យ​ដឹងថា “​ទី​បញ្ចុះសព​នេះ​នាំមក​នូវ​សំណាងល្អ​។ មុខរបរ​របស់គាត់​មានការ​រីកចម្រើន​ដោយសារតែ​ផ្នូរ​ទាំងអស់នេះ​។ វា​ផ្តល់​ឲ្យ​មនុស្ស​នូវ​បទពិសោធន៍​ដ៏​ពិសេស​។ គាត់​បាន​ថែរក្សា​ផ្នូរ​ឲ្យ​មាន​សភាព​ដើម​។ អតិថិជន​របស់គាត់​ហាក់ដូចជា​មិន​ប្រកាន់​នោះទេ​”​។ – ទោះ​យ៉ាង​ណា ម្ចាស់​ភោជនីយដ្ឋាន​នេះ​មិនដឹងថា​ផ្នូរ​នេះ​ជា​របស់​នរណាម្នាក់​នោះទេ ខណៈ​អ្នកស្រុក​មួយចំនួន​អះអាងថា ផ្នូរ​ទាំងនេះ​មាន​អាយុកាល​តាំងពី សត​វត្សរ៍​ទី ១៦ ។​

ផ្នូរ​ជាង ១០ គឺ​ស្ថិតនៅក្នុង​ភោជនីយដ្ឋាន​នេះ ហើយ​ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​ចម្រឹង​ដែក​។ លោក​គូ​តទី​បាន​និយាយថា “​យើង​ចាប់ផ្តើម​ការរកស៊ី​រប​ស់​យើង​ដោយ​គោរព​ចំពោះ​ផ្នូរ​ទាំងនេះ​។ យើង​ជូត​ផ្នូរ និង គ្រប​ផ្នូរ​ជាមួយនឹង​ក្រណាត់ ព្រមទាំង​ផ្កា​ស្រស់​៕

Related Articles

Back to top button
Close
Close