អាកាស​ចរណ៍ ​ម៉ាឡេស៊ី​ ប្រកាស​ផ្តល់​សំណង​ បន្ថែម​ទៅ​សាច់​ញាតិ ​ជន​រង​គ្រោះ ​ដោយ​សារ ​ធ្លាក់​យន្តហោះ ​​

សារព័ត៌មាន​​ Cambodia News​/

ម៉ាឡេស៊ី (២៦ មិនា ២០១៤) ៖ កាល​ពីថ្ងៃទី២៥ ខែមីនា ក្រុម ហ៊ុន​អា​កា​ស​ច​រណ៍ របស់​ប្រទេស ម៉ាឡេស៊ី ដែល​ជា​ម្ចាស់​​កម្ម​សិទ្ធិ​លើ​ជើង​ហោះ​ហើរ MH370 ដែល​កំពុងបាត់ ខ្លួននោះបានប្រកាសថា ខ្លួន​នឹង ផ្តល់សំណងបន្ថែមទៀត ទៅ​កាន់​សាច់​ញាតិ​ នៃ​ជន​រងគ្រោះ ទាំង​អស់​ដែល​​ជិះ​នៅ​លើ​យន្ត​ហោះ ​ទោះបី រហូត​មក​ដល់​ពេល​នេះ ​ប្រតិ​បត្តិ​ការ​រុករកកំពុងបន្ត នៅ​ឡើយ​ក៏​ដោយ។​

that-0420គួរបញ្ជាក់ តាមការអះអាង របស់អាកាសចរណ៍ម៉ាឡេស៊ីថា មូល​​ហេតុ​ដែល​នាំ​ឲ្យ​នា​យក​រដ្ឋ មន្ត្រីម៉ាឡេស៊ី ប្រកាស​កាល​ពី​យប់​មិញថា គ្មាន​នរ​ណា​ម្នាក់​រស់​រាន​មាន​ជីវិ​ត​នោះ​ គឺយោង ទៅ​លើវិចារណញ្ញាណ របស់មនុស្ស ដែលជឿជាក់ដូច្នេះ។

វា​ជាកា​រពិត​ណាស់ថា រយៈពេល ជាងកន្លះខែទៅហើយ ប្រាកដជាមិនអាចឲ្យជីវិតណា មួយរ​​ស់នៅបានឡើយ បើទោះបីជា បន្ទាប់​ពី​យន្ត​ហោះ​ធ្លាក់នោះ អាច​អាច​ឲ្យ​អ្នក​ដំណើរ​​មួយ​ចំនួន​ នៅ​មាន​ ជីវិត​ក៏​ដោយ។​

ដោយឡែកនៅថ្ងៃអង្គារ នេះ អាកាសចរណ៍ម៉ាឡេស៊ី ក៏បានអះអាង ដូច​ទៅនឹ​ង​នាយក​រដ្ឋ​មន្ត្រី ​អូស្ត្រាលី ​ដែរ​ថា ពួកគេ នឹង​ជូន​ដំណើរ​សាច់​​ញាតិជនរងគ្រោះ ទៅ​ដល់​ប្រទេ​សអូស្ត្រា​លី​ ប្រសិនបើក្រុមរុករក រកឃើញបំណែក ណាមួយ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​យន្ត​ហោះ​នោះ​៕

Related Articles

Back to top button
Close
Close