កូរ៉េខាងជើងព្រមានប្រើប្រាស់វិធានការក្កៅទៅលើអាមេរិក
សារព័ត៌មាន Cambodia News/
កូរ៉េខាងជើង (២៥ មិនា ២០១៤) ៖ កូរ៉េខាងជើងបានព្រមាន អាមេរិកកាលថា អាចឈានដល់ការប្រើប្រាស់វិធានការក្កៅនោះគឺ នុយក្លេអ៊ែរផងដែរ ប្រសិនបើអាមេរិកមិនព្រមបញ្ឈប់ចោទប្រកាន់កូរ៉េខាងជើងថាជាអ្នក បង្កហេតុ។
ជាអ្នកបង្កហេតុដែលអាមេរិកចោទកូរ៉េខាងជើងថាចង់ បង្កចលនា ចលដោយសារតែប្រទេសមួយនេះបានបាញ់សាកល្បងគ្រាប់មីស៊ីលរយៈ ចម្ងាយខ្លីរបស់ខ្លួនជាច្រើនគ្រាប់ក្នុងអំឡុងពេលខែមីនានេះ ។
សូមបញ្ជាក់ ថា ជានិច្ចជាកាលប្រទេសទាំងពីរគឺអាមេរិកនិងកូរ៉េខាងជើងតែងតែព្រមាន គ្នាទៅវិញទៅមក។ អាមេរិកព្រមានកូរ៉េខាងជើងថា ចង់បង្កចលនាអសន្ដិសុខដោយការបាញ់គ្រាប់មីស៊ីលរបស់គេព្រោះថា គ្រាប់មីស៊ីលគ្រប់ប្រភេទរបស់កូរ៉េខាងជើងត្រូវបានហាមឃាត់។
ប៉ុន្ដែ កូរ៉េខាងជើងនៅតែបន្ដសកម្មភាពរបស់ខ្លួនដដែលដូច្នេះទង្វើ នេះអាមេរិកចោទថាកូរ៉េខាងជើងថាល្មើសនឹងការហាមឃាត់របស់ អង្គការសហប្រជាជាតិ។ ដោយឡែកកូរ៉េខាងជើងវិញបានចោទអាមេរិកថា ចូលដៃជាមួយកូរ៉េខាងត្បូងក្នុងសកម្មភាពសមយុទ្ធក្នុងន័យរៀបចំ វិធានការដើម្បីឈ្លានពានទឹកដីរបស់គេ។
នៅក្នុងសកម្មភាព សមយុទ្ធនេះដែរ កូរ៉េខាងជើងបានស្នើសុំម្ដងហើយម្ដងទៀតឱ្យបញ្ឈប់ ប៉ុន្ដែកូរ៉េខាងត្បូងនិងអាមេរិកមិនបញ្ឈប់ឡើយ និងបានអះអាងថាវាជាសកម្មភាពសមយុទ្ធធម្មតា៕