ឡានក្រុងនៅថៃធ្លាក់ចូលជ្រោះបណ្តាលឲ្យមនុស្ស ២៧នាក់ស្លាប់ និងជាង២០នាក់រងរបួស
សារព័ត៌មាន Cambodia News/
មនុស្សយ៉ាងយោចណាស់២៧នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីឡានក្រុងមួយគ្រឿងបានរអិលចេញពីផ្លូវធ្លាក់ចូល ទៅក្នុងជ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងប្រមាណជាង៨យប់ថ្ងៃចន្ទម្សិលមិញ ស្ថិតនៅក្នុងខេត្ដមួយភាគខាងជើងប្រទេសថៃជាប់ព្រំដែនប្រទេស មីយ៉ាន់។
ទាក់ទិននឹងមូលហេតុ ដែលបណ្ដាលឱ្យមានហេតុការណ៍នេះកើតឡើង ដោយសារតែឡានដាច់ហ្វ្រាំង។ សូមបញ្ជាក់ថា នៅក្នុងប្រទេសថៃជានិច្ចជាកាលតែងតែមានហេតុការណ៍ក្រឡាប់ ឡានក្រុងជាញឹកញាប់។ ជាក់ស្ដែងកាលពីខែតុលា និងខែវិច្ឆិកាឆ្នាំ២០១៣ មានមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសផងដែរ ដោយសារតែអភូតហេតុខាងលើ៕