អ្នក​ទោស​ជា​ច្រើន​នាក់ ​នឹង​ត្រូវ​ដោះ​លែង ​ក្នុង​ឱ​កាស​បុណ្យ ​ចូល​ឆ្នាំ​ខ្មែរ​

សារព័ត៌មាន​​ Cambodia News/

imageភ្នំពេញ (២៥ មិនា ២០១៤) ៖  ក្នុង​ឱកា​​ស​បុ​ណ្យចូ​ល​ឆ្នាំ​ប្រ​ពៃ​ណីជាតិខ្មែរខាងមុខនេះ រដ្ឋ​ម​ន្រ្តី​ក្រ​សួង​យុត្តិធ​ម៌ ​លោក ​អង្គ ​វង្សវ​ឌ្ឍនា ​បាន​ថ្លែង​ថា​ ក្រសួ​ងនឹ​ង​​ធ្វើការ​ដោះលែង​អ្នក​ទោ​សប្រុ​ស​-​ស្រីជា​ច្រើននាក់​ ដែល​​ជា​​ប់ឃុំ​​ឃាំងនៅ​តាមពន្ធធនាគា​រនានា ​​នៅក​ម្ពុជាឲ្យមាន​សេរី​ភាព​វិញ។​

លោក អង្គ វង្សវឌ្ឍនា បានមានប្រសាសន៍បែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់​​សន្និ​សី​ទ​មួ​យ​ស្តី​ពី ការ​ការ​ពារ​ខ្លួន​បណ្តោះ​អាសន្ន​ និង​ជំរើសផ្សេងទៀតពីការឃុំខ្លួន ដែល​រៀប​ចំឡើង​ដោយក្រសួងយុត្តិធម៌ និងគណៈ មេធាវីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០​១៤។

លោករដ្ឋមន្រ្តីបានបន្តថា «ការដោះលែងនេះ គឺយើងដោះលែងតែអ្នកទោសណា ដែល​មា​ន​ទោ​សធ​ម្ម​តា​ប៉ុណ្ណោះ  ​ចំពោះ​ទោសចាប់​រំលោភ​អ​នីតិ​ជន ឃាត​កម្ម និង​បទ​ល្មើ​ស​ធ្ង​ន់​ធ្ង​រផ្សេង​ទៀត ​គឺ​យើងអ​ត់ដោះ​លែងនោះទេ»៕

Related Articles

Back to top button
Close
Close