ទឹម ​វត្តី ​ប្រុស​ប៉ា​គី​ស្ថាន​ ប្រចណ្ឌ​ហួង​ហែង ​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ​ (២៥ មិនា ២០១៤)៖ កន្លងមក​ទស្សនិកជន​ធ្លាប់ បានដឹង​ឮថា តារា​បង្ហាញ​ម៉ូដ កញ្ញា ទឹម វ​ត្តី និង​តារា​សម្ដែង ប៊ឺ​រី​ជា​គូស្នេហ៍​នឹង​គ្នា ដោយហេតុ​ផល​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​ក៏បាន​បែកបាក់​គ្នា​។ ​ក្រោយពី​បែកបាក់​ស្នេហ៍ តារា​សម្ដែង​ស្រី​សិច​ស៊ី នាង ទឹម វ​ត្តី​បាន​ងា​កម​សាង​ស្នេហ៍ ជាមួយ​បុរស​ប៉ា​គី​ស្ថាន​វិញ​ម្ដង ដែល​បុរស​នេះ មានមុខមាត់​ស្រស់​សង្ហា មិន​ចាញ់​តារាភាពយន្ត​ឥណ្ឌា ប៉ុន្មាន​នោះទេ។

de04957b-40f9-4f94-9797-5a16867794c5តារា​ម៉ូ​ដែល ទឹម វ​ត្តី ធ្លាប់បាន​បណ្ដើរ​បុរស​នោះ​ជា​សាធារណៈ និង​ចូលរួម​ក្នុង​កម្មវិធី​នានា​យ៉ាង​បើកចំហ ដើម្បី​បង្ហាញ​ទស្សនិកជន​ថា នាង​មិនមែន​នៅ​ទំនេរ​ទៀត​ទេ​និង​ចង់​បង្អួត​គេឯង​ថា នាង​ក៏មាន​សង្សារ ជា​ជនបរទេស​ដែរ​។

បើ​និយាយ​ពី​ភាពល្បីល្បាញ ក្នុង​សិល្បៈ ទឹម វ​ត្តី ហាក់​ពុំ​សូវ​ដូចជា បងស្រី​គឺ​កញ្ញា ទឹម រដ្ឋា នោះទេ ទោះបី​នាង​ស្រស់ស្អាត​មួយបែប​ម្នាក់​ក៏ដោយ ។​ ថ្មី​នេះ​តារា​សម្ដែង បាន​ទាំង​កម្ពស់ និង​សម្រស់ ទឹម វ​ត្តី​ដែលជា​សមាជិក​យ៉ាងសកម្ម ក្នុង​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Model នឹង​ត្រៀម​ទៅ​សម្ដែង នៅ​ប្រទេស​អូស្ត្រាលី នាពេល​ឆាប់ៗ​នេះ ជាមួយ​តារា​សម្ដែង​ដទៃ​ក្នុងនោះ​ក៏មាន​លោក ប៊ឺ​រី ម្នាក់​ដែរ ។

ប៉ុន្តែ ទឹម វ​ត្តី​បាន​រអ៊ូ​ប្រាប់​មិត្ត​ក្នុង​សិល្បៈ​ថា សង្សារ​ជា​បុរស​ប៉ា​គី​ស្ថាន​នោះ​ហាក់​ប្រចណ្ឌ​ហួងហែង​នាង​ជាខ្លាំង ពេលខ្លះ ឲ្យ​តែ​ដឹងថា នាង​នៅក្បែរ ប៊ឺ​រី​ទូរស័ព្ទ ទឹម វ​ត្តី ប្រាកដជា​រោទិ៍ មិន​ឈប់ឈរ​ទេ ។​​តារា​បង្ហាញ​ម៉ូដ​ល្បី តាមរយៈ​ចំហាយ​កេរ្តិ៍ឈ្មោះ របស់​បងស្រី កញ្ញា ទឹម វ​ត្តី​បាន​និយាយប្រាប់​មិត្តភក្តិ ក្នុង​សិល្បៈ​ទៀតថា​គ្រាន់តែ​ក្នុងស្រុក​ខ្មែរ​ប្រចណ្ឌ ប៉ុណ្ណឹង​ទៅហើយ ចុះ​ទំរាំ​ទៅ​ក្រៅ​ស្រុក​ទៀត​មិនដឹង​យ៉ាងណាទេ​? នាង​ដឹងថា គេ​ស្រឡាញ់​ខ្លាំង តែ​ប្រចណ្ឌ​ខ្លាំងពេក​ក៏​តានតឹង​ផ្លូវ​អារម្មណ៍​ដែរ ។

ទឹម វ​ត្តី និយាយទៀតថា​មនុស្ស​ដែល​ចែកផ្លូវ​គ្នា​ដើរ​ហើយ មិនអាច​ត្រឡប់ក្រោយ​បានទេ ប៉ុន្តែ​សង្សារ​នាង​ហាក់​នៅតែមាន​អារម្មណ៍​ខ្លាច នាង​វិល​ត្រឡប់ក្រោយ​វិញ ជួបគ្នា​ជាមួយ​ប៊ឺ​រី ។​ ​សម្រាប់​តារា​សម្ដែង កញ្ញា ទឹម វ​ត្តី មិនអាច​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ទេ​ពោល​ការងារ គឺ​ការងារ គ្រាន់​​គេ​តម្រូវ​ឲ្យ​សម្ដែង​ជា​ដៃគូ​នឹង​គ្នា​ជាមួយ​ប៊ឺ​រី​គ្មានអ្វី​ ផ្សេង ឬ​លើសពីនេះ​ទេ ។ ម្យ៉ាងទៀត​ពេល ទឹម វ​ត្តី ធ្វើការ​មាន​មនុស្សម្នា​ច្រើន​ណាស់ មិនមែន​ពីរ​នាក់​តទល់​ឯណា ? នាង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ចុងខែ​មីនា​នេះ ហើយ​ត្រឡប់មកវិញ​នៅក្រោយ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ជា​ឱកាស​កើប​ប្រាក់​បាន​ច្រើន​ផងដែរ ៕

d486ebe9-927b-4cdf-95ff-df8eb7832e1646f05c4d-6f17-4535-b833-d086af8a8671PISETH-0780

Related Articles

Back to top button
Close
Close