លី ​ច័ន្ទ​សីហា ​ឪពុក​ម្ដាយ ​ចង់​ឲ្យ​មាន​ប្ដី ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៤ មិនា ២០១៤)៖ តារាសម្តែង និងជាចៅកែសំអាងការវ័យក្មេង កញ្ញា លី ច័ន្ទសីហា បានបង្ហើបថា បច្ចុប្បន្ន​នេះ​មាន​​គេទាក់ទង ចាស់ទុំ (ឪពុក-ម្តាយ) របស់នាង ចង់​ចូល​ស្តី​ដណ្តឹង​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ផ្ដាច់​ពាក្យពីគូដណ្ដឹងចាស់ អស់រយៈពេលជិត២ឆ្នាំមក ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ នាង​មិន​ទាន់ ​ឆ្លើយ​យល់​ព្រមនៅឡើយទេ។

v_0403​សម្រាប់សិល្បៈ ក្នុងស្រុកសព្វថ្ងៃនេះ ត្រូវ​បាន​កញ្ញា លី ច័ន្ទ​សីហា ​បានប្រាប់ឱ្យដឹងថា ពុំសូវ​រវល់​ទេ ព្រោះ​នាង​បាន​ផ្អាក​ការ​សម្តែង ​មួយរយៈមកហើយ។ ខណៈដែលបច្ចុប្បន្ន នាង​មមា​ញឹក​ខ្លាំង លើអាជីពរកស៊ីផ្ទាល់ខ្លួនខាងក្រៅ ពោល គឺ​មុខ​របរ​សំអាង​ការ​របស់​នាង។​

កញ្ញា លី ច័ន្ទសីហា បាននិយាយបន្តថា “ខ្ញុំបានផ្អាកសិល្បៈ មួយរយៈមកហើយ បើ​និយាយ​ទៅ​ជិ​ត​ពីរឆ្នាំ តែមិនមែនមានន័យថា ខ្ញុំលាឈប់ ពីសិល្បៈទាំងស្រុកនោះឡើយ គឺ​គ្រាន់​តែរ​យាល​ឆ្ងាយ​ជាង​មុន​បន្តិច​ ដោយសាររវល់ជាប់ដៃ មើលការខុសត្រូវ លើសំអាងការ និងមានគ្រោង ចេញទៅសម្តែង នៅក្រៅប្រទេសជាបន្តទៀត “។

សីហា បាននិយាយ​ថា ពេលនេះលោកឪពុក និងអ្នកម្តាយរបស់នាង ក៏បានគិតគូរ និងសួរនាំ ចំពោះរឿងគូអនាគតនេះ ព្រោះបច្ចុប្បន្នមាន គេទាក់ទងជាមួយពួកគាត់ ហើយ​សុំ​ចូល​ស្តី​ដណ្តឹងទៅតាមប្រពៃណី។

ប៉ុន្តែទោះបីជាយ៉ាងណានាង នៅពុំទាន់ឆ្លើយថាយល់ព្រម ទៅតាម សំណើររបស់គាត់ទេ ព្រោះ​ខ្លាចជាន់រងើកភ្លើងស្នេហ៍ចាស់ គឺចាំមើលទៅមុខបន្តិចទៀតសិន។ បុរស​ដែល​មាន​បំណង​​ចូល​ដណ្តឹង តាមរយៈឪពុក ម្តាយ ត្រូវបាន សីហា ប្រាប់ថា ជាអ្នករស់នៅក្នុងស្រុកខ្មែរ ហើយស្គាល់ឪពុកម្តាយរបស់នាង។ ចំណែកនាងផ្ទាល់ ពុំទាន់បានឃើញមុខ និងស្គាល់ ច្បាស់នៅឡើយទេ៕

06d8a7b90594045525c9f5f5-859b-4db6-a60e-8a2eec284be70d9973bc-6971-44f7-88e0-2f6bc40a49b9

Related Articles

Back to top button
Close
Close