CPP និង CNRP បន្តកិច្ចប្រជុំចរចា ស្តីពីកំណែទម្រង់នៃការបោះឆ្នោត
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២៤ មិនា ២០១៤)៖ គណៈកម្មការចម្រុះ សម្រាប់កំណែទម្រង់ការបោះឆ្នោត ដែលជាក្រុមការងារ មានសមាសភាព ៦ រូបម្ខាង របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងបន្តកិច្ចប្រជុំចរចាគ្នា នៅម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ទី២៤មីនានេះ នៅព្រឹទ្ធសភា។
ក្នុងកិច្ចប្រជុំចរចាគ្នានាថ្ងៃនេះ មានរបៀបវារៈចំនួនពីរ នឹងត្រូវលើកយកមកជជែកចរចា គឺជាអាទិភាពនៃប្រធានបទទាំង១៤ និងនីតិវិធីនៃវេទិកាសាធារណៈ ពាក់ព័ន្ធនឹងកំណែទម្រង់នៃការបោះឆ្នោត។
កាលពី ថ្ងៃទី១៧មីនា គណៈកម្មការចម្រុះ សម្រាប់កំណែទម្រង់ នៃការបោះឆ្នោត របស់គណបក្សទាំងពីរ បានសម្រេចលើបញ្ហាចំនួន ១៤ ចំណុច ក្នុងនោះ រួមមាន កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត រួមទាំងអព្យាក្រិតភាព និងសុចរិតភាពសង្គមស៊ីវិល ពាក់ព័ន្ធនឹងការបោះឆ្នោត ជាដើម៕