ណាក់ ​ស្រី​ណា​ សម្រេច​បំណង​ ដូច​ក្តី​ស្រមៃ​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ(២២ មិនា ២០១៤) ៖ កញ្ញា​​​ណា​ក់​​ ស្រី​​ណា ​ជា​​ពិធី​ការិនី​​ប្រចាំ​​ស្ថានីយ​​ទូរ​ទស្សន៍​​អាស៊ីអាគ្នេយ៍​​ ដែល​​ដុះ​ដាល​​​ចេញ​​ពី​កម្ម​វិធី​​ប្រកួត​«​ពេជ្រ​​កំពុង​​ច្នៃ​»​ ជាប់​​ជ័យ​លាភី​​លេខ​ ​១​​ផ្នែក​​ពិធី​កា​រិនី​​កាល​​ពី​​ឆ្នាំ​២០១១ ​​មាន​​ក្តី​រី​ក​​រាយ​​ជា​​ខ្លាំង​​នៅ​ពេល​​បាន​​ក្លាយ​​ជា​ពិធី​​ការិនី​​ សម្រេច​​តាម​​ បំណង​​ដែល​​នាង​ស្រមៃ​​តាំង​​ពី​​តូច​​ ។​

_1336037060កញ្ញា​​ណាក់ ​​ ស្រី​ណា​ ជា​​ពិធី​កា​រិនី​​ញញឹម​​ស្រស់​​ និង​​មាន​រូប​រា​ង​តូច​​ច្រឡឹង​​ នាង​​មាន​​ប្រភព​កំណើត​​​នៅ​​ភូម​​ផ្អាវ​​ ស្រុក​​បា​ធាយ​​ ខេត្ត​​​កំពង់​​ចាម​​ និង​​មាន​​បង​​ប្អូន​​ចំនួន​ ​៥​​នាក់​​ ក្នុង​​នោះ​​ប្រុស​​៣​នាក់​​ ចំណែក​​នាង​​ជា​​កូន​​ទី​២​​ ។ អតីត ​​សិស្ស​​វិទ្យា​ល័យ​​បា​​ធាយ​​ រូប​​​នេះ​​កាល​​ពី​តូច​​មាន​​ទឹក​​ចិត្ត​​ស្រឡាញ់​​សិល្បៈ​ ​តែ​​មិន​​ដឹង​​ត្រូវ​​ធ្វើ​​បែប​​ណា​ ​ព្រោះ​មិ​ន​​ទាន់​​មាន​​ឱកាស​ ​។

ពេល ​​រៀន​​ចប់​​ថ្នាក់​​វិទ្យា​​ល័យ​មក​​រៀន​​បន្ត​​នៅ​​ ភ្នំពេញ​​ ទើប​​កញ្ញា​​ណាក់​​ ស្រី​​ណា មា​ន​​ឱកាស​​ដាក់​​ពាក្យ​​ចូល​រួ​ម​ប្រលង​​នៅ​​ស្ថានីយ​​ទូរ​ទស្សន៍​​អាស៊ី​ ​អាគ្នេយ៍​​ ក្នុង​​កម្ម​វិធី​​ «ពេជ្រ​​កំពុង​​ច្នៃ​»​ ។ ​ក្នុង​កម្ម​​វិធី​​ប្រលង​​នោះ​​មាន​​វិញ្ញា​សា​​ចម្រៀង​ ​ពិធី​ករ​​ និង​​បង្ហាញ​​ម៉ូដ ​ហើយ​​ស្រី​ណា​ ​បាន​​​ជ្រើស​​រើស​វិញ្ញា​​សា​​ពិធី​ករ​​ ។

បច្ចុ​ប្បន្ន​នេះ​កញ្ញា​​ណា​ក់​ ស្រីណា ជា​ពិធី​ការិនី​ក្នុង​កម្ម​វិធី​ «វេទិកា​អ្នក​ដឹក​នាំ​ធុរកិច្ច​» កម្ម​វិធី​ «តន្ត្រី​អាស៊ីអាគ្នេយ៍​» កម្ម​វិធី«សហ​គ្រាស​ធុន​តូច​និង​មធ្យម​» និង​កម្ម​វិធី​ «សុខ​ភាព​យុវ​​ជន» ជា​ដើម​ ។ នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ មាន​កម្ម​វិធី​ថ្មី​មួយ​ទៀត​សម្រាប់​នាង​ ។ ក្រៅ​ពី​អាជីព​ជា​ពិធី​ការិនី​ កញ្ញា​ណាក់​ ស្រី​ណា​ បាន​សម្តែង​ស្ប៉ត​ឃោស​នា​ឱ្យ​សហ​ព័ន្ធ​សហ​ភាព​យុវ​ជន​កម្ពុជា​ស្តី​ពី​កម្ម​ វិធី​ «អង្គរ​សង្ក្រាន្ត​» ២​ឆ្នាំ​ជាប់​គ្នា​ ។

ស្រី​ណា​បញ្ជាក់​ថា ពី​ដំបូង​គេ​ស្វែង​រក​អ្នក​សម្តែង​ឈុត​ប្រចាំ​កម្ម​វិធី​អង្គរ​សង្ក្រាន្ត​ ដែល​មាន​ទឹក​មុខ​រម្យ​ទម​សម​ជា​នារី​  ខ្មែរ ។ គ្រា​នោះ​គេ​សួរ​នាំ​នាង​ តែ​នាង​រា​រែក​ព្រោះ​ខ្លាច​សម្តែង​មិន​កើត​ ។ ដោយ​បាន​ការ​ជួយ​ចង្អុល​បង្ហាញ​ពី​ក្រុម​ការ​ងារ​សហ​ព័ន្ធ​យុវ​ជន​ ទើប​នាង​អាច​សម្តែង​បាន​៕

Kosal-0479khmer-star1khmer-star21

Related Articles

Back to top button
Close
Close