គណៈ​កម្មការ​ចំរុះ នៃ​គណ​បក្ស​ទាំង​ពីរ ​បន្ត​ជួប​ចរចា​គ្នា ​នៅថ្ងៃ​ទី​២៤ ​មីនា ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​(២២ មិនា ២០១៤)៖ នៅថ្ងៃទី២២ ខែមិនានេះមន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈ​កម្មការ​ចំរុះ នៃ​ក្រុម​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ជំនួប​ចរចា រវាង​គណៈកម្មការ​ចំរុះ​នៃ គណបក្ស​ទាំង​ពីរ នឹង​ជួប​ពិភាក្សាគ្នា នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ តាម​ការ​ព្រមព្រៀងគ្នា​ជាធម្មតា ពុំ​មានអី​ប្រែប្រួល​ទេ​។​

cpp-cnrp-meeting-140310--vida--2014-03-10លោក ជាម យៀប សមាជិកសភា និង​ជា​សមាជិក​គណៈកម្មការ​ចំរុះ​នៃ គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា​៖ ជំនួប​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៤ ខែមីនា ខាងមុខនេះ គឺ​នៅ​បន្ត​ជួបពិភាក្សា​ជាមួយគ្នា​ជាធម្មតា ។​

​លោក​បាន​បញ្ជាក់ថា​៖ ជំនួប​នៅ​ថ្ងៃទី​២៤ ខែមីនា នៅ​ព្រឹទ្ធសភា​នោះ ក្រុមការងារ​នៃ​គណៈ កម្ម​ការ​​ចំរុះ នៃ​គណបក្ស​ទាំងពីរ នឹង​ពិភាក្សាគ្នា​លើ​ប្រធានបទ ការរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ និង​ពិភាក្សា​លើ​ការរៀបចំ​វេទិកាសាធារណៈ ទាក់ទង​ទៅនឹង​ការធ្វើកំណែទម្រង់​ស្ថាប័ន​បោះ​ឆ្នោត គឺ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដែល​ជាការ​ព្រមព្រៀងគ្នា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។​

គណៈកម្មការ​ចំរុះ​នៃ គណបក្ស​ទាំងពីរ មាន​ក្រុមការងារ​ម្ខាងៗ ចំនួន​៦​រូប ។ គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ លោក ប៊ិន ឈិន ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ លោក សុន ឆ័យ​៕

 

Related Articles

Back to top button
Close
Close