ចាក់​បំបាត់​ស្នាម​ជ្រួញ ​ជុំវិញ​ភ្នែក​ អាច​ធ្វើ​ឲ្យ ​ពិការ​ភ្នែក​

សារព័ត៌មាន​​ Cambodia News/

1010044365f68669ee5d15a108704សុខភាព ​(២១ មិនា ២០១៤) ៖ ការចាក់បំបាត់ស្នាមជ្រួញ អាចធ្វើឲ្យអ្នកពិការភ្នែក នេះ​ជា​ការ​ព្រមាន ក្រោយ​ពីមា​នកា​រ​សិក្សា​ថ្មី។ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការចាក់បញ្ចូលរបស់ម្យ៉ាង ដូច​ជា​ជាតិ​ខ្លាញ់ឬ ខូឡាជែន នៅលើថ្ងាសរបស់មនុស្ស អាចបណ្ដាលឲ្យមាន ផល​ប៉ះ​ពាល់​ទៅ​លើ​ភ្នែក។

យ៉ាងណាមិញ ពួកគេបានធ្វើការព្រមានថា ស្ថាប័នអាហារ និងថ្នាំពេទ្យ គាំទ្រតែមួយគត់ ទៅ​លើការចាក់បញ្ចូល នៅ​ត្រង់​ពាក់​កណ្ដាលមុខតែប៉ុណ្ណោះ ដូចជាបរិវេណ ជុំវិញមាត់។ ខណៈ ​ពេលដែល ការចាក់បញ្ចួលដូចជា ការរៀបរាប់ខាងលើ មិនត្រូវបាន អនុញ្ញាតឲ្យ ធ្វើ​ការ​ចាក់ នៅក្បែរភ្នែក ដែលមានមនុស្សមួយចំនួន ចង់បំបាត់ស្នាមជ្រួញនៅ ត្រង់កន្លែងនោះ។

ជាក់ស្ដែងណាស់ ក៏ដូចជាការសិក្សាថ្មី ដែលបានបោះពុម្ពផ្សាយ នៅក្នុងកាសែត JAMA Ophthalmology បានរាយការណ៍ឲ្យដឹងថា មនុស្ស៣នាក់ បានខ្វាក់ភ្នែក ក្រោយ​ពី​ធ្វើ​ការ​ព្យា​បាល​ដូច​ខាង​លើ​នេះ៕​

Related Articles

Back to top button
Close
Close