អ្នក​​​ស្រុក​​​ភ័យ​​​ព្រួយ​​​ អំពី​​​ការ​​​រីក​​​សាយ​​​ភាយ​​ផ្សែង​​ពុល​​នៅ​​​ថៃ​កើន​ឡើង ​​

សារព័ត៌មាន​យុវវ័យថ្មី​/

ថៃ(២១ មិនា ២០១៤)៖ ពួក​អ្នក​ស្រុកថៃ​រាប់រយ​នាក់​បាន​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​ បន្ទាប់ពី​មានការ​សាយ​ភាព​ផ្សែង​ពុល​ពី​គំនរ​សំរាម​ដែល​ដុតចោល​នៅ​កន្លែង​ ចាក់សំរាម​នៅ​ខេត្ត សមុទ្រ ប្រកាន ដោយ​បណ្តាល​មាន​ការព្រួយបារម្ភ​ពី​ក្រសួង​សុខាភិបាល​។​

608596អនុប្រធាន ​ការិយាល័យ​សុខាភិបាល​នៅ​ខេត្ត​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មាន​ការ ព្រួយ បារម្ភ​ខ្លាំង​ឡើង​បើសិន​ខ្យល់​បាន​ប្តូរ​​ទិស​ឆ្ពោះ​ទៅកាន់​ តំបន់​ឧស្សាហកម្ម​នេះ ។ បរិយាកាស​ខ្យល់​កខ្វក់​នេះ​នឹង​ធ្វើឲ្យ​សុខភាព​របស់​ប្រជាជន​នៅ ទីនោះ​ប្រឈម​គ្រោះ​​ថ្នាក់​ដល់​សុខភាព ខណៈ​ដែល​សហគមន៍​ជាច្រើន​នៅ​ជុំវិញ​តំបន់​គំនរ​សំរាម​ប្រឈម​ប​ញ្ហ​សុខភាព ដែល​បង្ក​ឡើង​ពី​សាយ​ភាព​ផ្សែង​ពុល​ចេញមក​ពី​ការដុត​សំរាម​នេះ​។​

អ្នកស្រុក​ជិត​២០០​នាក់​ក្នុងចំណោម​អ្នកស្រុក​៥០០​នាក់​នៅក្នុង​តំបន់​នេះ បាន​សុខចិត្ត​ចាក ចេញ​​ពី​លំនៅដ្ឋាន​របស់​ពួកគេ​នៅពេល​​ពួក​អ្នកស្រុក​ដែល​ នៅសល់​មួយចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការចាកចេញ​៕

Related Articles

Back to top button
Close
Close