រូបថតមួយសន្លឹក ធ្វើអោយមនុស្ស លើពិភពលោក ស្រក់ទឹកភ្នែក
សារព័ត៌មាន Cambodia News/
-
សង្គ្រាមបានធ្វើអោយមនុស្ស រស់នៅក្នុងពីភពងងឹត ក្រឡាប់ចាក់ និងរស់នៅដោយភាពភយ័ខ្លាច ជាពិសេសគឺកុមារ។ ក្មេងៗដែលកើតក្នុងសម័យសង្គ្រាម មិនដឹងថា តើជីវិតមួយនេះ វាពិបាកយ៉ាងនោះឡើយ គ្រាន់តែចេះ យំស្រែកពេលដែល លឺស្នូរគ្រាប់ បែកនិងគ្រាប់កាំភ្លើងផ្ទុះ។
រូបថតមួយសន្លឹក ដែលបង្ហាញពី ម្តាយ ម្នាក់ដែលស្លាប់បាត់បង់ជីវិត ចោលកូនរបស់ខ្លួន ទាំងកូនកំពុងបៅទឹកដោះ បានធ្វើអោយមនុស្សលើពិភពលោក មានការស្រក់ ទឹកភ្នែកអាណិត ក្មេងតូចម្នាក់ ដែលស្រែកឃ្លាន និងមិនដឹងថា ម្តាយរបស់ខ្លួនបានស្លាប់បាត់ជីវិតឡើយ។
រូបថតមួយនេះ វាមិនមានអាយុកាលយូរនោះឡើយ គឺវាត្រូវបានគេ ថតបាននៅក្នុង សង្គ្រាមស៊ីវិល ប្រទេស Syria ប្រមាណជាង៣ឆ្នាំមុន ហើយគេទើបតែ យកមកធ្វើការ បង្ហោះដើម្បីបង្ហាញពីអារម្មណ៍ម្តាយ ម្នាក់ដែលស្លាប់បាត់បង់ជីវិត ចោលកូនរបស់ខ្លួន ទាំងកូនកំពុងបៅទឹកដោះ ដោយមិនដឹងថា ម្តាយរបស់ខ្លួនបាត់បង់ជីវិត៕