រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ព្រមាន​បង្ក្រាប​បាតុក​ម្ម​ ដែល​ប៉ុន​ប៉ង​ផ្តួលរំ​លំ​រដ្ឋាភិ​បាល​

សារព័ត៌មាន​​ Cambodia News/

កំពង់​ស្ពឺ (១៩ មិនា ២០១៤)៖ លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ព្រមាន​សារ​ជាថ្មី​ម្តង​ទៀត​ថា​ លោក​​​នឹង​ប្រឆាំង​រាល់​សកម្មភាព​ណាមួយដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដែលគ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

ការ ​ព្រមាន​សារជាថ្មី​របស់​លោក​ទៀ បាញ់​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​អះអាងថា​ លោក​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​ដោយ​មាន​មនុស្ស​ចូល​រួម​ ប្រមាន​២​លាន​នាក់​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ ឆ្នោត។​

ថ្លែនៅ ​ក្នុង​ពិធី​បិទ​វគ្គ​គម្រោងហ្វឹក​ហ្វឺន​និង​អប់រំ​ ប្រតិបត្តិ​ការសន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ខេត្ត​កំពង់​ ស្ពឺ លោកទៀ បាញ់​បាន​បញ្ជាក់​ថា​ តម្លៃ​នៃ​សន្តិភាព​ និង​ស្ថិរភាព​ ជា​ការ​ចាំបាច់​ដែលត្រូវ​តែ​ថែរក្សា។​

លោក​ ទៀត បាញ់ ថ្លែងបន្ត​ថា​ លោកនឹងមិន​អនុញ្ញាត​ឲ្យ​អ្នក​ណាម្នាក់​មក​បំផ្លិច​បំផ្លាញ​ ឬ​ក៏​ទាក់ទាញ​ឲ្យធ្វើ​សកម្មភាព​ច្របូក​ច្របល់​ ឬក្រឡាប់​ចាក់ក្នុង​សង្គម​នោះ​ទេ។​ ដោយ​លោកបាន​​និយាយ​ថា​៖«ត្រូវ​កែ​ទម្រង់​របៀប​ណា​ ធ្វើ​របៀប​ម៉េច​ឲ្យ​ជាតិ​មាតុភូមិ​យើង​រុង​រឿង៕ ​

Related Articles

Back to top button
Close
Close