ថៃ​បាញ់​ខ្មែរ​ស្លាប់​ ៣​នាក់ ​បាត់​ខ្លួន​ ៣​នាក់ ​និង​រត់​រួច​ម្នាក់​

សារព័ត៌មាន​ Cambodia News/

ខេត្ត​ព្រះ​វិហារ(១៤ មិនា ២០១៤)​ ៖ ​កាល​ពី​វេលា​​ម៉ោង​១១​​ព្រឹក​ ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន៣​នាក់​បាន​ស្លាប់ ដោយ​សារទាហាន​​ថៃ​បាញ់​​ រីឯ​៣​នាក់​ទៀត​បាត់​ខ្លួន ​និងម្នាក់​​រត់​រួច​ ​​ខណៈ​ពួក​គេ​​​ឡើង​​លើ​ខ្នង​ភ្នំ​​ដង​រែក ​​លួចចូល​​ដី​សៀម​​ រក​កាប់​​ឈើ​គ្រញូង​​ ។

ពល​រដ្ឋ​ខ្មែរ​ដែល​ទាហាន​ថៃ​បា2ហេតុ ​ការណ៍​​​នេះ ​បានកើត​​ឡើង​ នៅ​​តាម​ចំណុច​​ដំណាក់​​ផ្តៀក ​ឆ្លង​កាត់​តាម​​ព្រលាន​ស្រទំ​ ​លើ​ខ្នង​​​ភ្នំ​ដង​រែក​ ស្ថិត​​ក្នុង​ភូមិ​ឈើទាល​គង ​ឃុំ​​ជាំក្សាន្ត ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះ​វិហារ​ ខាង​លិច​​​​ច្រក​ទ្វារ​អាន​សេះ ​ដែល​ជា​ចំណុច​​ឈរ​ជើង​ការ​ពារព្រំដែន​​របស់​វរ​​​សេនា​​តូច​លេខ​​៤០៥ ។

តាម ​​មន្ត្រី​សមត្ថ​កិច្ច​​នៅ​តំបន់​នោះ​​​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​​៣​នាក់​​​​ដែល​ស្លាប់​​នោះ​មាន​ ១-​ឈ្មោះ ទិន ទី ភេទ​ប្រុស​​ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ខេត្ត​កំពត ២-​ឈ្មោះ អ៊ន ជីង​ ភេទ​ស្រី អាយុ​៥០​ឆ្នាំ​​​ រស់​នៅ​ភូមិ​ឈើ​ទាល​គង ឃុំ​ជាំ​ក្សាន្ត​ ស្រុក​ជាំ​ក្សាន្ត​ និង​៣-​ឈ្មោះ ម៉ៅ ម៉ន​ អាយុ​២១​ឆ្នាំ រស់​នៅ​ខេត្ត​កំពត​​​ ។ ឯ​អ្នក​បាត់​ខ្លួន​​​៣​នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ​​​ទេ ប៉ុន្តែ​ស្ត្រី​ម្នាក់​ឈ្មោះ​ គន្ធា បាន​រត់​គេច​ខ្លួន​រួច​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ​ហើយ​​​ ។​

សូមបញ្ជាក់ ​​ថា សព​​ពលរដ្ឋ​ខ្មែរ​​ទាំង​៣​នាក់​​​ខាង​លើ​​ គេ​ពុំ​ទាន់​ដឹង​ថា​ ទាហាន​ថៃបាញ់​សម្លាប់​​នៅ​ចម្ងាយ​ប៉ុន្មាន​​ម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា​នៅ​ ឡើយ​ទេ​​​ ដោយ​ហេតុ​ថា​​​ មក​​ទល់​ពេល​នេះ​ភាគី​សៀម​មិន​ទាន់​​បាន​ផ្តល់​ដំណឹង​​​មក​ឱ្យ​ភាគី​កម្ពុជា ​​ ​ហើយ​សព​​ក៏​ពុំ​មាន​នរណា​ម្នាក់​​ អាច​ឆ្លង​ចូល​ទៅ​យក​​មក​ទឹក​ដី​កម្ពុជា​វិញ​​បាន​ដែរ​ ៕

Related Articles

Back to top button
Close
Close