ក្រសួង​ធន​ធាន​ទឹក ​រៀប​ចំ​ប្រព័ន្ធ​ផ្តល់​ព័ត៌​មាន​ជា​មុន​ពី​អាកាស​ធាតុ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ(១៣ មិនា ២០១៤) ៖ ​ក្រសួងធ​នធាន​ទឹក​ និង​អង្គកា​រ ​UNDP ​បាន​ចា​ប់​ផ្តើម​ពិ​ភាក្សា​គ្នារៀ​បចំ​ផែ​នកា​រ​ប​ង្កើ​ត​ប្រ​ព័ន្ធផ្ត​ល់ព័​ត៌​មាន​ ព្រមាន​អំ​ពីប​ញ្ហាគ្រោះថ្នាក់​ធម្មជាតិ​នៅទូ​ទាំងប្រ​ទេស ​ដើ​ម្បី​ផ្ស​ព្វ​ផ្សា​យជូ​នប្រ​ជា​ព​ល​រ​ដ្ឋ​បា​នដឹ​ង​ជាមុ​ន។

10008543_584830091608176_447320028_nថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការពង្រឹង​ព័ត៌​មានអំពី អាកាសធាតុ និង​ប្រពន្ធ័​ផ្តល់​ព័ត៌​មាន​ជា​មុន​»ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា នេះ លោក ម៉ៅ ហាក់ អគ្គ​នាយ​ករ​ង​នៃ​ក្រ​សួងធ​ន​ធា​ន​ទឹក និងឧតុនិយម ​បានមានប្រសាសន៍ថា គម្រោង​នេះរា​ជ​រ​ដ្ឋាភិ​បាល​គ្រោ​ង​ប​ង្កើ​ត​ស្ថា​ន​នី​យ៍​ប្រមូ​លព័ត៌មាន ​អាកាស​ធាតុ​គ្រ​ប់​ខេ​ត្ត​ ​និ​ងរា​ជ​ធា​នី​ដើ​ម្បី​ផ្ស​ព្វ​ផ្សា​យ​ជូ​ន​ប្រ​​ជា​លរ​ដ្ឋ​ឲ្យ​បា​ន​ពី​ល​ក្ខ​ណៈ​ ​ព្រ​មា​ន​អំ​ពី​គ្រោះ​ថ្នា​ក់ធ​ម្មជា​តិ​ដែ​ល​នឹង​កើ​ត និង​កំពុង​កើត ដែល​អា​ច​ឲ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​ជ​ម្លៀស​ខ្លួ​ន​ចេ​​ញ​ពីតំបន់​គ្រោះ​ថ្នា​ក់​បា​ន​ទា​ន់​ ពេលា។ ​

លោកប​ញ្ជាក់ថា ​ផែនកា​រនេះកំ​ពុងសិ​ក្សាហើ​យគ្រោងចា​ប់អនុវត្ត​ន៍នៅ​ក្នុងរយៈពេ​ល១៨ខែ​ ទៀត​ក្នុងនោះក្រ​សួងកំ​ពុងចា​ប់ផ្តើមពិ​និត្យ​មើ​លទៅលើស​កម្មភាព​ស្ថាននីយ៍ ​ឧតុនិយម ​និង​ជ​ល​សាស្ត្រ​នៅ​តាមខេ​ត្តបណ្តុះប​ណ្តាល​សម​ត្ថម​ភាព​មន្ត្រីជំ​នាញ ​និង​ប​ង្កើត​បណ្តា​ញផ្សា​យ​ព័​ត៌​មា​ន​ជូន​ប្រ​ជាព​ល​រ​ដ្ឋ។ ​

គម្រោងផ្ត​ល់ព័​ត៌មាន​អំពីអា​កាសធា​តុជា​មុននេះ ​គឺជា​មធ្យោបាយដើ​ម្បីជួ​យបញ្ជៀសគ្រោះ​ថ្នាក់ និង​ផ្តល់ឱ​កាសឲ្យ​មនុស្សបា​នត្រៀ​ម​ខ្លួន​គេចផុតពី​សេចក្តីស្លា​ប់។ លោកឈុំ​ សុ​វណ្ណនី ​ប្រធា​នស្តី​ទី​ផ្នែ​ក​បរិ​ស្ថាន ​និង​ថាម​ពលនៃអ​ង្គការ ​UNDPបា​នឲ្យ​ដឹង​ថា ​កា​រ​ងា​រ​ចំពោះ​​មុខ​គឺ​​គ​ម្រោង​​នេះត្រៀ​ម​ធ្វើ​កា​រសិក្សា​អំពី​តំបន់​ដែល​រង​គ្រោះ​ ធ​ម្ម​ជាតិញឹ​កញាប់ច្រើ​នជា​ងគេ ​និ​ងកា​រ​ស្តា​រ​ស្ថា​ននី​យ៍​ឧ​តុ​និ​យ​ម​នៅ​តាមខេ​ត្ត ដើ​ម្បីតា​មដាន​ស្ថានភាព​ប្រែប្រួល​អា​កា​ស​ធា​តុ៕

Related Articles

Back to top button
Close
Close