ឈ្វេងយល់ នូវគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើស្រោមអនាម័យ
សារព័ត៌មាន Cambodia News/
សុខភាព(១៣ មិនា ២០១៤)៖ ស្រោមអនាម័យ ជាវិធីពន្យាកំណើតប្រភេទរបាំងការពារម្យ៉ាងដែលអាចការពារមិនឲ្យ ទឹកកាមចេញពីលិង្គចូលទៅក្នុងទ្វារមាសបានឡើយ លើកលែងតែមានការដាច់រហែកប៉ុណ្ណោះ។ ស្រោមអនាម័យខ្លះមានភ្ជាប់ជាមួយនឹងជែលសម្រាប់សម្លាប់មេជីវិតឈ្មោល ក្នុងនោះរួច ជា ស្រេច។
ពេលនេះអ្នកគួរតែដឹងអំពីគុណសម្បតិ្ត និងគុណវិបត្តិរបស់ស្រោមអនាម័យនៅមុនពេលជ្រើសរើសយកមកប្រើសម្រាប់ ពន្យាកំណើតពេលរួមដំណេក។ តទៅនេះសូមប្រិយមិត្តឈ្វេងយល់សេចក្តីលម្អិតខាងក្រោមដូចតទៅ៖
១.គុណសម្បត្តិចំពោះអត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃការប្រើប្រាស់ស្រោមអនាម័យ ជាការការពារមួយកុំឲ្យមានផ្ទៃពោះដោយចៃដន្យបាន។ វាក៏ជួយបង្ការពីការឆ្លងជំងឺកាមរោគផងដែរ។ បើសិនជាអ្នកចង់បង្ការខ្លួនឯងពីជំងឺកាមរោគដូចជា ជំងឺស្វាយ ជំងឺប៉េស និងជំងឺប្រមេះទឹកបាយ ចូរកុំភ្លេចប្រើស្រោមអនាម័យឲ្យសោះ។ វាមានប្រសិទ្ធភាពជាងការប្រើថ្នាំគ្រាប់ពន្យាកំណើតទៅទៀត ព្រោះការប្រើស្រោមអនាម័យដូចជាមិនមានការពិបាកដូចប្រើថ្នាំលេបនោះទេ ។ អ្វីដែលអ្នកត្រូវការចំពោះការប្រើស្រោមអនាម័យនាពេលនេះ គឺប្រើវានៅពេលដែលអ្នកត្រូវការប៉ុណ្ណោះ ចំណែកឯថ្នាំគ្រាប់វិញតម្រូវឲ្យប្រើជារៀងរាល់ថ្ងៃជាទម្លាប់។ លើសពីនេះទៅទៀត ស្រោមអនាម័យក៏អាចប្រើបានយ៉ាងងាយ ព្រមទាំងជួយឲ្យអ្នកចៀសផុតពីការមានផ្ទៃពោះដោយចៃដន្យផងដែរ។
២.គុណវិបត្តិ
-អាឡែហ្ស៊ីនឹងជាតិជ័ររបស់វា បើសិនជាអ្នកមានបញ្ហាអាឡែហ្ស៊ីនឹងជាតិជ័រ ចូរកុំប្រើស្រោមអនាម័យអី។ ចូរព្យាយាមប្រើស្រោមអនាម័យណាដែលធ្វើអំពីសារធាតុPloyrethane ឬ Lambskin ជំនួសវិញទៅទើបជាការប្រសើរ។ អ្នកក៏ត្រូវតែចៀសវាងការប្រើប្រេងរាងកាយ ក្រែម និងឡូហ្សិនដែរព្រោះវាអាចរលាយទៅជាជាតិជ័រដូចស្រោមអនាម័យដែរ។
-មានបញ្ហានឹងសារធាតុសម្លាប់មេជីវិតឈ្មោល បើសិនជាអ្នកប្រើសារធាតុសម្លាប់មេជីវិតឈ្មោល ដើម្បីផ្តល់ការរំអិលដល់ស្រោមអនាម័យចូរកុំប្រើវាអី។ វានឹងបង្កជាការរមាស់នៅជុំវិញតំបន់ប្រដាប់បន្តពូជរបស់អ្នក ឬធ្វើឲ្យកន្លែងខ្លះរងនូវការរលាកទៀតផង។ បើសិនជាអ្នកប្រើស្រោមអនាម័យដោយគ្មានសារធាតុNonoxynol-9 និង11ទេ ហើយបែរជាប្រើសារធាតុសម្លាប់មេជីវិតឈ្មោលជំនួសវិញ វាអាចជួយឲ្យអ្នកចៀសផុតពីការប្រឈមនឹងផលវិបាកទាំងនេះបាន។
-បញ្ហាជាមួយនឹងការឡើងរឹងរបស់លិង្គបុរសមួយចំនួន មិនអាចរក្សាការរឹងរបស់លិង្គបានឡើយក្រោយពីពាក់ស្រោមអនាម័យរួច។ ពួកគេនិយាយថាវាជារបស់ដែលធ្វើឲ្យអស់អារម្មណ៍ ដូច្នេះវាក៏ជាឧបសគ្គដ៏ធំមួយដែររវាងការបបោសអង្អែលមុនពេលរួមភេទ និងសកម្មភាពក្រោយពីនោះទៀត។ ជាពិសេសវាកើតឡើងនៅពេលបុរសចាប់ផ្តើមប្រើស្រោមអនាម័យជាលើកដំបូងឬ បើសិនជាពួកគេសាកល្បងប្រើស្រោមប្រភេទថ្មី។ ថ្វីបើស្រោមអនាម័យមានប្រសិទ្ធភាពខ្លាំង និងច្រើនតែគេជ្រើយកទៅប្រើសម្រាប់ការពន្យាកំណើតច្រើនជាងគេក៏ដោយ ក៏វានៅតែមានគុណវិបត្តិរបស់វាដែលយើងត្រូវដឹងផងដែរ ហេតុនេះយើងត្រូវប្រុងប្រយ័ត្ននឹងសម្រេចចិត្តឲ្យច្បាស់មុននឹង ប្រព្រឹត្ត៕