គណ​​បក្ស​​សង្គ្រោះ​​ជាតិ​ ​ផ្អាក​​ការ​​ចរចា​ ​ត្រៀម​​ធ្វើ​​មហា​​បាតុ​​កម្ម​​

សារព័ត៌មាន​​ Cambodia News/

Kosal-0126ភ្នំពេញ(១៣ មិនា ២០១៣) ​៖ កាល​ពីថ្ងៃទី​១២ ខែ​មិនា ថ្លែង​ពី​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្អាក​ការជួប​ចរចា ហើយ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ជាថ្មី ប្រសិន​ណាបើ​មិនមាន​ការកែទម្រង់ សមាស​ភាព​គ​.​ជ​.​ប ដូច​ការ​ចង់​បាន​រប​ស់​ខ្លួន​។​

តែ​ទោះជា​យ៉ាង ក៏ដោយ​សេចក្តីថ្លែងការណ៍ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានចេញ​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤ បាន បញ្ជាក់ថា ”​គណៈកម្មការ​ចម្រុះ ដើម្បី​សិក្សា និង​រៀបចំ​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឯកភាព ឲ្យ​ដាក់​ប្រធានបទ ”​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ” ទៅក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ការបោះឆ្នោត តែ​មិន​ឯកភាព ការចែង​អំពី​ស្ថាប័ន​រៀបចំ ការបោះឆ្នោត ជា​ស្ថាប័ន​ធម្មនុញ្ញ ហើយ​អនុម័ត សមាសភាព ស្ថាប័ន​នេះ ដោយ​សម្លេង​២/៣ នៃ​សមាជិក​រដ្ឋ​សភា ទាំងមូល​ទេ ”​។

សេចក្តីថ្លែងការណ៍ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្តទៀតថា ការលើកឡើង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ពិតជា​មានការ​សោក​ស្តាយ​ខ្លាំង ហើយ​ថា​ការស្នើ​នេះ វា​អាចធ្វើ​ឲ្យ​មានការ​រាំងស្ទះ ក្នុង​ការកែទម្រង់ការ​បោះឆ្នោត នាពេល​ខាងមុខនេះ​៕ ​

Related Articles

Back to top button
Close
Close