លោក ប៉ា សុជាតិវង្ស ប្រកាសបិទទីលានប្រជាធិបតេយ្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១២ មិនា ២០១៤)៖ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវមាត់ ទន្លេក្បាលជ្រោយ ខាងកើតស្ពានជ្រោយចង្វា នាព្រឹកថ្ងៃទី១២ មីនានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ថា ចាប់ពីពេលនេះតទៅទីតំាងទីលានប្រជាធិបតេយ្យ ត្រូវបិទមិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នាធ្វើបាតុកម្ម រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវេងស្រេងបានបិទបញ្ចប់ ។
គួរបញ្ជាក់ថា ទីលានប្រជាធិបតេយ្យ ដែលមានទីតំាងស្ថិតនៅខាងក្រោយស្ថានសហរដ្ឋអាមេរិកប្រចំាកម្ពុជា បានត្រូវសាលារាជធានីភ្នំពេញរៀបចំបង្កើតឡើង នៅក្រោយពេលដែលច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី បានត្រូវព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាដាក់ឲ្យប្រើបា្រស់ជាផ្លូវការកាលពីថ្ងៃទី០៩ ធ្នូ ២០០៩ ដើម្បីឲ្យមហាជនទូទៅសម្តែងមតិទៅតាមច្បាប់ ។
ជាការកត់សម្គាល់ ក្រោយកើតមានទីលានប្រជាធិបតេយ្យនេះ ជានិច្ចកាលគេឃើញក្រុមអ្នកតស៊ូមតិ មានទំាងគណបក្សនយោបាយ ប្រជាពលរដ្ឋ និងកម្មករ តែងតែយកទីតំាងនេះ ធ្វើការសម្តែងមតិរបស់ខ្លួន ឬ តវ៉ាទាមទារសិទ្ឋិនិងបញ្ហាផ្សេងៗជាច្រនទៀត ៕