រប​ររក​ស៊ី​ផ្លូវ​ភេទ ​នៅ​​កូរ៉េ ​កើត​​ឡើង​​ដូច​​ផ្សិត​ ​

សារព័ត៌មាន​​ Cambodia News​/

2014-03-11_143055កូរ៉េ(១២ មិនា ២០១៤) ៖ បើទោះជាច្បាប់​​ចេញ​​មកហាម​ប្រាម​មែនពិត តែ ការបង្កើត និង​រប​រ​រក​ស៊ី​ផ្លូវ​ភេទនេះ កើតឡើង​ដូច​ផ្សិត ក្នុង​តំបន់​ផ្សេង​គ្នា ​នៅក្នុងប្រទេសកូរ៉េ ។​ នៅក្រោម​ស្លាក់​យី​ហោ កាត់សក់ ម៉ាស្យ៉ា ខារ៉ាអូខេ និង សណ្ឋា​គារ ភាគច្រើន ​សុទ្ធ​តែ​លាក់​បង្កប់​នូវ​រប​រ​រក​ស៊ី​ផ្លូវ​​ភេទ យ៉ាងកំបាំងបំផុត ​​។

ស្ត្រីរកស៊ីផ្លូវភេទទាំងនោះ ត្រូវ​បាន​គេ​បែង​ចែក​ជាពីរថ្នាក់ ​គឺ​តាម​​​រូបរាងស្អាត វ័យ និង សម្រស់ ​និង មានតម្លៃ ថ្លៃ និង​ថោក​តាម​នោះ ដោយ​ស្ថិត​​នៅក្រោម ​ការគ្រប់គ្រង​​អ្នកជួញដូរផ្លូវភេទ របស់ពួកគេ។​

ក្មេងស្រីដែលស្រស់ស្អាត ​អាចជា​តារាម៉ូដែល និង តារា​សម្តែង ត្រូវបានគេ​នាំ​ទៅ​រួម​រ័ក្ស​ជា​មួយ​នឹង​អ្នក​ជំនួញ​ធំៗ ​ឬមហាសេដ្ឋី ។ រីឯ ស្រ្តីរកស៊ីផ្លូវភេទ ដែលមានតម្លៃថោក ភាគច្រើន ត្រូវ​បម្រើ​សេវាកម្មនៅហាងម៉ាស្ស៉ា ហាងកាត់សក់ ខារ៉ាអូខេ ហាងកាហ្វេ ជាដើម ៕​

Related Articles

Back to top button
Close
Close