អ្នក​បឹង​កក់ ​និង​ បុរី​កី​ឡា​ ប្រមូល​ផ្តុំ​គ្នា​ទាម​ទារ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​(១២ មិនា ២០១៤)៖ នៅ​ព្រឹក​ថ្ងៃទី១២ ខែមិនា​នេះ ប្រជា​សហគមន៍​បឹងកក់ និង​បុរី​កីឡា ប្រមាណ ១០០​នាក់ បាន​​នាំគ្នា​ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ជំរុញ​ឲ្យ​មន្ត្រី​សាលា​រាជធានី ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​បុរី​កីឡា ដែល​រង​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន និង​ផ្តល់​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​អ្នក​បឹងកក់​។​

boeungkak-boreykeila-140312--oudom--2014-03-12យោង​តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា ការប្រមូលផ្តុំ​នៅ​ព្រឹក​នេះ​ក្នុង​គោល​បំណង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​សាលា​ រាជធានី​ភ្នំពេញ ចេញ​ប័ណ្ណកម្មសិទ្ធិ​ដល់​ពលរដ្ឋ​បឹងកក់ ៤០​គ្រួសារ ដែល​នៅ​មិនទាន់​បាន​ទទួល​សិទ្ធិ​កាន់​កាប់​​ដីធ្លី ស្របតាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កាត់​ដី​ទំហំ​ជាង ១២​ហិកតា​ដល់​ប្រជា​សហគមន៍​បឹងកក់ និង​បុរី​កីឡា។

នៅ ​ម៉ោង​ជិត ៩​ព្រឹក​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញមក​ជួប​ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី​ទាំងពីរ​នេះ ដោយ​ស្នើ​ឲ្យ​តំណាង​ពួកគេ ជាង​ ៤០នាក់ ចូល​ជួប​នៅ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​នោះ​។​ ​​ខណៈ​ដែល​មាន​ការប្រមូល​ផ្តុំ​​នោះ គេ​សង្កេតឃើញ​មាន​កម្លាំង​សមត្ថ​កិច្ច និង​សន្តិសុខ​សាលា​រាជធានីប្រមាណ ៥០​នាក់ នៅ​ឃ្លាំមើល​ការប្រមូលផ្តុំ​នោះដែរ​៕

Related Articles

Back to top button
Close
Close